ខេត្តពោធិ៍សាត់, នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ម្សិលមុិញ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ លោកតាដែលបានស្មគ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៥នាក់មន្ថែមទៀត ដែលរស់នៅទីតាំងផ្សេងគ្នាក្នុងខេត្តពោធិ៍សាត់។
១-លោកយាយ ម៉ូវ សុីម ព្រះជន្ម ១០៧ឆ្នាំរស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
២-លោកយាយ អ៊ុយ យាន់ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ស្រុកក្រគរ ខេត្តពោធិ៍សាត់
៣-លោកយាយ ឯក សាន ព្រះជន្ម ១០២ឆ្នាំ រស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
៤-លោកយាយ សុឹម វ៉ាន់ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍
៥-លោកយាយ ណម សូត្រ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់
សូមបញ្ជាក់ថា លោកយាយ លោកតា ទាំង ៥នាក់ ដែលទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ម្នាក់ៗ ទទួលបានថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៥៨នាក់ (ឆ្លងសហគមន៌: ៤៩៨ និង នាំចូល: ១៦០) និងមានជាសះស្បេីយ ៤៩៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៨៨៤២ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៣៤១១នាក់ និង ស្លាប់ថ្មី ៩នាក់ សរុបស្លាប់ ២០២៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2296391 ស្មេីនឹង 135161 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ, សិលា