លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ (អាជីវករលក់បន្លែ តូបA2313) ក្នុងចំណោមអាជីវករ ៨២នាក់

ចែករំលែក៖

ភ្នំពេញ, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា, ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ចុះយកសំណាកអាជីវករផ្សារស្ទឹងមានជ័យថ្មី(ផ្សារត្រី) មានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មូលហេតុ៖ នៅថ្ងៃទី០១ និងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta បានចូលទៅទិញម្ហូបអាហារនៅទីតាំងខាងលើ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ (អាជីវករលក់បន្លែ តូបA2313) ក្នុងចំណោមអាជីវករ ៨២នាក់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print