បន្ទាយមានជ័យ៖ សមាគមន៍ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ បានធ្វើការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងវិធានការទប់ស្កាត់ការីករាលជំងឺកូវីត.១៩(៣ការពារ ៣កុំ)និងការផ្តល់សេវារបស់ច្រកចេញចូលតែមួយ ដែលដឹកនាំដោយ
លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ លោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ និងអាជ្ញាធរមូលដ្ឋាន ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ការតំឡើងផ្ទាំងប៉ាណូប្រើរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១.១២.១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក ជាម សុខ បានបញ្ជាក់ថា៖ ការទទួលបានផ្ទាំងប៉ាណូផ្សព្វផ្សាយនាពេលនេះ ដោយមានការគាំទ្រ
ថវិការពីសហគមន៍អឺរ៉ុបEU តាមរយៈគម្រោងអភិវឌ្ឍសមត្តភាពស្ថាប័ននិងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានផ្តួចផ្តើមឡើងដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិសាត់ សហការដោយអង្គការ អេដ អេ អាក់ ស្យុង(AEA) និងAPI សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ៕
ដោយ៖ វណ្ណា