រដ្ឋបាល​ស្រុក​សំរោង​ទង​​​ ការបើកដំណេីរការគ្រឹះស្ថានសិក្សា​ ជាបណ្តុំនៅក្នុងមូលដ្ឋានស្រុក​ ដោយ​គោរព​​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ រដ្ឋបាល​ស្រុក​សំរោង​ទង​ នៃខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​ នៅថ្ងៃ​ចន្ទ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ គ្រឹះស្ថានសិក្សានៅក្នុងស្រុក​សំរោងទង​ បានបើកដំណេីរការ​ បង្រៀន​ និង​រៀន​ ជា​បណ្តុំ​ តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយ​គោរព​​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​ ។

រដ្ឋបាល​ខេត្ត​ បានបញ្ជាក់បន្ថែមថា​ គ្រឹះស្ថាន​សិក្សា​ដែល​បេីក​ដំណើរការ​រួមមានដូចខាងក្រោម៖
១-មត្តេយ្យសិក្សាដាច់មានចំនួន២សាលា បើកដំណើរការចំនួន២សាលា ។

២-សាលាបឋមសិក្សាមានចំនួន៥២សាលា បើកដំណើរការចំនួន៥១សាលា មិនទាន់បើកដំណើរការចំនួន០១សាលា គឺសាលាបឋមសិក្សាអង្គខ្មៅ មូលហេតុតំបន់ដែលមានហានិភ័យឆ្លងCovid-19 ។

៣-អនុវិទ្យាល័យមានចំនួន១​២សាលា បើកដំណើរការចំនួន១១អនុវិទ្យាល័យ មិនទាន់បើកដំណើរការចំនួន០១អនុវិទ្យាល័យ គឺអនុវិទ្យាល័យអង្គខ្មៅ មូលហេតុតំបន់មានហានិភ័យឆ្លងCovid-19។

៤-វិទ្យាល័យ មានចំនួន៤វិទ្យាល័យ បើកដំណើរការចំនួន០៣វិទ្យាល័យ មិនទាន់បើក០១វិទ្យាល័យ គឺវិទ្យាល័យហ៊ុន សែន ចំបក់ មូលហេតុជាមណ្ឌលចត្តាឡីស័ក។

៥-ថ្នាក់មត្តេយ្យសិក្សាសហគមន៍ មានចំនួន៥៧ភូមិ ស្មើ៥៨ថ្នាក់ បើកដំណើរការចំនួន៥៨ថ្នាក់ ។

៦-ការងារអប់រំក្រៅប្រព័ន្ឋមាន២៥ថ្នាក់ បើកដំណើរចំនួន២៥ថ្នាក់ ក្នុងនោះ
-ថ្នាក់សមមូលបឋមសិក្សាមានចំនួន០៤ថ្នាក់ បើកដំណើរការចំនួន០៤ថ្នាក់
-ថ្នាក់អក្ខរកម្មវិជ្ជាជីវ:មានចំនួន១១ថ្នាក់ បើកដំណើរការ១១ថ្នាក់
-ថ្នាក់ជំនាញ(កម្មវិធីបង្កើនប្រាក់ចំណូល) មានចំនួន១០ថ្នាក់ បើកដំណើរការ១០ថ្នាក់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print