សេចក្តីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល និងបូមស្ការបណ្តាញលូសម្រាប់ឆ្នាំ២០២១ ប្រវែងសរុប ៣,៤៤០ម តាមបណ្ដោយផ្លូវលេខB៤០៣ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រុមលទ្ធកម្មនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងដល់បណ្តាក្រុមហ៊ុន សហគ្រាស (គិត ទាំងសហត្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អោយបានជ្រាបថា: ក្រុមលទ្ធកម្ម នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នឹងដាក់អោយដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសអ្នកទទួលការធ្វើ ការងារជួសជុល និងបូមស្ដារបណ្តាញលូតាមបណ្ដោយផ្លូវលេខB៤០៣ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជូនមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប។

ក្រុមលទ្ធកម្មមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ ឯកសារដេញថ្លៃមានដាក់លក់នៅក្រុមលទ្ធកម្មនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលមានអាសយដ្ឋាន នៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១ តទៅរៀងរាល់ម៉ោងធ្វើ ការ ( ទូរស័ព្ទទាក់ទងលេខ ០៩២ ១៤ ១៩ ១៩/០១២ ៩៧ ៧៧ ៣០) ។

ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនក្រុមលទ្ធកម្ម យ៉ាងយូរបំផុត ត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី ។

ការបើកឯកសារដេញថ្លៃនឹងប្រព្រឹត្តទៅ នៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ៩:០០ព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ។
ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន សហត្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរពត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print