ចិនប្រកាសអាសន្នពីផលប៉ះពាល់ទ្វេដង គឺដោយសារព្យុះ Chanchu និងការឆ្លងកូវីដ-១៩

ចែករំលែក៖

ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុ និងដឹកជញ្ជូនធំបំផុតរបស់ចិន បានសម្រេចផ្អាករាល់ជើងហោះហើរ និងបិទសាលារៀនចាប់ពីថ្ងៃទី១៣ខែកញ្ញា ក្នុងពេលព្យុះចន្ធូ (Chanthu ) នឹងវាយប្រហារចូលដីគោកប្រទេសចិននៅយប់ថ្ងៃទី១៣ ខែកញ្ញានេះ។
តាមការលើកឡើងរបស់មន្ត្រីអាកាសចរណ៍ទីក្រុងសៀងហៃ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិទីក្រុងសៀងហៃ បានសម្រេចផ្អាកការហោះហើរ ចាប់ពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៣ខែកញ្ញានេះដោយសារអាកាសធាតុអាក្រក់ ។
កាលពីថ្ងៃទី១២ខែកញ្ញាកន្លងមក រដ្ឋាភិបាលទីក្រុងសៀងហៃ បានសម្រេចបិទទ្វារសាលារៀនទាំងអស់ចាប់ពីរសៀលថ្ងៃទី ១៣-១៤ខែកញ្ញា ដើម្បីត្រៀមទប់ទល់ជាមួយព្យុះចន្ធូ ដែលចូលមកដីគោកភាគខាងត្បូងទីក្រុងសៀងហៃនាយប់ថ្ងៃទី១៣ខែកញ្ញានេះ។ ព្យុះចន្ធូ នឹងបន្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ២៥លាននាក់នៅក្នុងទីក្រុង។
ស្ថានីយត្រូតពិនិត្យប្រកាសអាសន្នកម្រិតពណ៌ទឹកក្រូច ដែលជាកម្រិតប្រកាសអាសន្នទីពីរសម្រាប់ព្យុះចន្ធូ ។ នៅពេលនេះគេមិនទាន់ដឹងថាព្យុះចន្ធូនិឹងប៉ះពាល់ខ្លាំងប៉ុនណាដល់កំពង់ផែដឹកកុងតឺន័រធំបំផុតលើពិភពលោកនៅក្នុងទីក្រុងសៀងហៃ។
ដោយឡែកនៅក្នុងប្រទេសវៀតណាមវិញ អាជ្ញាធរវៀតណាម នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះត្រូពិក ឈ្មោះ Conson ទោះបីជាកម្លាំងខ្យល់ព្យុះនេះ មានការថយចុះនៅក្បែរបណ្តោយឆ្នេរភាគកណ្តាលប្រទេសវៀតណាម កាលពីចុងសប្តាហ៍នេះក៏ដោយ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណាម បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះ Conson បានសម្លាប់មនុស្សម្នាក់ និងបានបំផ្លាញផ្ទះសម្បែងចំនួន៣១ខ្នង ហើយបានជន់លិចផ្ទៃដីស្រូវជាង ១,០០០ហិកតា នៅភាគកណ្តាលប្រទេស។
កាលពីសប្តាហ៍មុន អាជ្ញាធរវៀតណាម បានប្រុងជើងការទាហានចំនួន ៥០០,០០០នាក់ ហើយរៀបចំផែនការជម្លៀសប្រជាជន និងបានបញ្ជាឱ្យទូក-កប៉ាល់នានា បន្តស្ថិតនៅកំពង់ផែ ខណៈប្រទេសនេះ បានត្រៀមរួចជាស្រេចសម្រាប់ការមកដល់របស់ព្យុះ Conson។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណា បាននិយាយបន្ថែមថា តំបន់ចាប់ពីខេត្តក្វាងប៊ិញ (Quang Binh) រហូតដល់ខេត្តក្វាងង៉ៃ (Quang Ngai) និងខេត្តខុនទុម (Kon Tum) កំពុងប្រឈមនឹងការគំរាមកំហែង នៃគ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់៕ដោយ៖ធី រីណា

ព្យុះទីហ្វុងឆាន់ជូបានបោកបក់មកលើប្រទេសបណ្តាលឱ្យមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់នៅកោះតៃវ៉ាន់ប្រទេសចិនកាលពីថ្ងៃទី ១២ ខែកញ្ញា។ រូបថត៖ រ៉យទ័រ

...

កំពង់ផែនីងបូដែលជាកំពង់ផែមមាញឹកបំផុតទី ៣ នៅលើពិភពលោកនៅក្នុងប្រទេសចិនត្រូវបានបិទដោយសារតែកូវីដ ១៩ កាលពីខែសីហា។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print