ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ស្រ៊ុនផឹងឡេង មេបញ្ជាការរងកងរាជអាវុធហត្ថ
ខេត្តត្បូងឃ្មុំ ទទួលជំនាញមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំក្រុម ការងារចំណុះអោយមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង០៧ បានចូលរួមរៀនវគ្គបំប៉នជំនាញគ្រូបង្គោលតាមប្រព័ន្ធ វីដេអូ ខុន ហ្វឺ រេន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ប្រធានស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលេីកឡេីងថា តើនគរបាលយុត្តិធម៌ជានរណា? តើមន្ត្រីនគរបាលយុត្តិធម៌ត្រូវសិក្សាអ្វីមុនគេ ? នគរបាលយុត្តិធម៌រួមមាន: មន្រ្តីនគរបាលយុត្តិធម៌ ភា្នក់ងារនគរបាលយុត្តិធម៌ និង មន្រ្តីរាជការនិងភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយទ្បែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើសខ្លះៗ ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។ មន្ត្រីនគរបាលយុត្តិធម៌ទទួលបណ្តឹងទាមទារ និងបណ្តឹងបរិហារ។ មន្ត្រីនគរបាលយុត្តិធម៌មានតួនាទីពិនិត្យបទល្មើសទាំងឡាយ និងធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម ក្នុងលក្ខខណ្ឌនៃច្បាប់។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី គូសបញ្ជាក់ថា កាលណាការស៊ើបសួរបានចាប់ផ្តើម មន្ត្រីនគរបាលយុត្តិធម៌អនុវត្តដីកាចាត់ឲ្យស៊ើបសួរជំនួសពីចៅក្រមស៊ើបសួរ នៅក្នុងលក្ខខណ្ឌដែលបានចែងដោយមាត្រា ១៧៣ (ដីការចាត់ឲ្យស៊ើបសួរជំនួស) ដល់មាត្រា ១៨៤ (កំណត់ ហេតុកសាងដោយមន្ត្រីនគរបាលយុត្តិធម៌) នៃក្រមនេះ ។
វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាព ផ្តល់ចំណេះដឹងដល់មន្ត្រី បង្គោលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ នៃការអនុវត្តការងារដែលត្រូវធ្វើការបណ្តុះបណ្តាលបន្តទៅដល់មន្ត្រីអង្គភាពរបស់ខ្លួន ៕
ដោយ៖ វណ្ណៈ