បេីកវគ្គបំប៉នជំនាញគ្រូបង្គោល​ដល់រាជ​អាវុធ​ហត្ថ​ជំនាញមន្ទីរទំនាក់​ទំនងកិច្ចការ​សាធារណៈ នៃខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ស្រ៊ុន​ផឹងឡេង មេបញ្ជាការរង​កងរាជ​អាវុធ​ហត្ថ​
ខេត្តត្បូងឃ្មុំ ទទួលជំនាញមន្ទីរទំនាក់​ទំនងកិច្ចការសាធារណៈ បានដឹកនាំក្រុម​ ការងារចំណុះអោយមន្ទីរទំនាក់ទំនង​កិច្ចការសាធារណៈ និងមូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង/ស្រុកទាំង០៧ បានចូល​រួមរៀនវគ្គបំប៉នជំនាញគ្រូបង្គោលតាមប្រព័ន្ធ វីដេអូ ខុន ហ្វឺ រេន ក្រោមអធិបតី​ភាព លោកឧត្តមសេនីយ៍ត្រី​ អេង ហ៊ី ប្រធានស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

លោកឧត្តមសេនីយ៍ត្រី​ អេង ហ៊ី បានលេីកឡេីងថា​ តើនគរបាលយុត្តិធម៌ជានរណា? តើមន្ត្រីនគរបាលយុត្តិធម៌ត្រូវសិក្សាអ្វីមុនគេ ?​ នគរបាល​យុត្តិធម៌​រួម​មាន:​ មន្រ្តី​នគរបាល​​យុត្តិធម៌ ភា្នក់ងារ​នគរ​បាល​យុត្តិធម៌ និង​ មន្រ្តី​រាជការនិ​ងភ្នាក់ងារសាធារណៈ​ដទៃទៀត​ដែលច្បាប់ដោ​យទ្បែក​ប្រគល់​អំណាចឲ្យធ្វើ​ការពិនិត្យបទ​ល្មើ​សខ្លះៗ ក្នុងរង្វង់​សមត្ថកិច្ច​របស់ខ្លួន។​ មន្ត្រីនគរបាល​យុត្តិធ​ម៌ទ​ទួល​បណ្តឹង​ទាមទារ និងបណ្តឹងប​រិហារ។ មន្ត្រីនគរបាលយុត្តិធម៌មានតួនាទីពិនិត្យ​បទល្មើសទាំងឡាយ និងធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការ​ស៊ើបអង្កេតបឋម ក្នុងលក្ខខណ្ឌនៃច្បាប់។

លោកឧត្តមសេនីយ៍ត្រី​ អេង ហ៊ី គូសបញ្ជាក់​ថា​ កាលណាការស៊ើប​សួរបាន​ចាប់ផ្តើម មន្ត្រីនគរបាល​យុត្តិធម៌​អនុវត្តដីកាចាត់ឲ្យ​ស៊ើបសួរជំ​នួស​ពីចៅក្រម​ស៊ើបសួរ នៅក្នុង​លក្ខខណ្ឌ​ដែលបា​នចែងដោ​យ​មាត្រា ១៧៣ (ដីការ​ចាត់​ឲ្យស៊ើ​បសួរជំនួស) ដល់មាត្រា​ ១៨៤ (កំណត់ ហេតុក​សាងដោ​​យមន្ត្រីនគរបាល​យុត្តិធម៌) នៃក្រម​នេះ​ ។

វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាព ផ្តល់ចំណេះដឹងដល់មន្ត្រី បង្គោលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ នៃការអនុវត្តការងារដែលត្រូវធ្វើការបណ្តុះបណ្តាលបន្តទៅដល់មន្ត្រីអង្គភាពរបស់ខ្លួន​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print