ក្រសួងធនធានទឹក: មេត្តាប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកេីតមានជាយថាហេតុ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥-២១កញ្ញា !

ចែករំលែក៖

ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលពី ប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ កាត់លើប្រទេស ភូមា ថៃ ឡាវ និងវៀតណាម។ បន្ទាប់ពីនោះ នៅថ្ងៃទី១៧ -២១ ខែកញ្ញា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
-នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជា្របជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកេីតមានជាយថាហេតុ ៕

...

ដោយ, ជ្រោយចង្វារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print