បន្ទាប់ពី Redmi 9 បំបែកកំណត់ត្រាលក់លើសពីការរំពឹងទុកពេលនេះ Xiaomi ត្រៀមខ្លួនដាក់បង្ហាញ Redmi 10 ដែលជាអ្នកស្នងតំណែងបន្ទាប់

ចែករំលែក៖

ប៉ុន្មានឆ្នាំចុងក្រោយនេះ Xiaomi បានវិវត្តខ្លួនយ៉ាងលឿន និងបង្កើតកិត្តិនាមដ៏ល្បីល្បាញនៅក្នុងវិស័យស្មាតហ្វូនលើទីផ្សារអន្តរជាតិ ហើយនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២១ Xiaomi ក៏បានក្លាយជាក្រុមហ៊ុននាំចេញស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ២ទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ១ ទៅលើទីផ្សារភាគហ៊ុនស្មាតហ្វូននៅក្នុងប្រទេសនិងតំបន់ចំនួន ២២ ផងដែរ ក្នុងការប្រកាសពីសមិទ្ធផលរបស់ខ្លួន Xiaomi ក៏បានប្តេជ្ញាសន្យាថានឹងនៅតែបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ដល់អ្នកគាំទ្រ Xiaomi បន្ថែមទៀតផងដែរ។

គួររលឹកឡើងវិញផងដែរថាកាលពីពេលកន្លងទៅ Xiaomi ក៏ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការនាំចេញនូវ Redmi 9 ចំនួនសរុបជាង ៧២ លានគ្រឿងទូទាំងពិភពលោក ដែលជាលទ្ធផលដ៏គួរអោយស្ងប់ស្ងែងមួយ

ហេតុផលដែលអ្នកប្រើប្រាស់ភាគច្រើនពេញចិត្តទៅលើ Redmi 9 គឺស្មាតហ្វូននេះមានទំហំម៉ាស៊ីនខ្លាំងជាមួយ ទំហំរ៉េម4GB មេម៉ូរី 64GB បំពាក់នូវបច្ចេកវិទ្យទំនើប ប្រើប្រាស់នូវបន្ទះឈីប Helio G80 និងអេក្រង់ទំហំ 6.53-inch FHD+ អ្វីដែលរឹតតែពិសេសសម្រាប់អ្នកប្រើប្រាស់ គឺបើទោះបីជាវាមានសមត្ថភាពខ្ពស់តែតម្លៃរបស់ស្មានហ្វូននេះគឺសមរម្យល្អ ធ្វើអោយវាជាជម្រើសដែលមិនអាចមើលរំលងបានរបស់អ្នកប្រើប្រាស់ទាំងឡាយ

យ៉ាងណាមិញ Xiaomi មិនបានបញ្ឈប់សក្តានុពលរបស់ខ្លួនត្រឹមនេះទេ តែ Xiaomi បានត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការបើកបង្ហាញនូវអ្នកស្នងតំណែងថ្មីឆាប់ៗនេះគឺ Redmi 10 Level Up! ជាស្មានហ្វូនដែលកាលីបជាងមុន ខ្លាំងជាងមុន!

ចង់ដឹងថាសមត្ថភាពរបស់ Redmi 10 នឹងខ្លាំងហើយពិសេសជាងសិស្សច្បងខ្លួនយ៉ាងណាកុំភ្លេចរង់ចាំតាមដានពត៌មានលម្អិតនៅថ្ងៃទី​ ១៦ ខែកញ្ញានេះ នៅក្នុងកម្មវិធីដាក់សម្ពោធជាផ្លូវការណ៍លើកដំបូងនូវស្មាតហ្វូន Redmi 10 នៅក្នុងប្រទេសកម្ពុជាទាំងអស់គ្នា!  កាន់តែរំភើបគឺនៅក្នុងថ្ងៃនោះក៏នឹងមានការលេងហ្គេមផ្តល់រង្វាន់ Redmi 10 ដ៏ពិសេសអស្ចារ្យផងដែរ!

សម្រាប់ពត៌មានបន្ថែមសូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការ Xiaomi Cambodia

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print