បុរសម្នាក់បើកគោយន្តធ្លាក់ប្រឡាយបណ្ដាលឲ្យស្លាប់ ចំណែកកូនរងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឪពុកបានស្លាប់ចោលកូន រីឯកូនរងរបួសចិញ្ចើមដេរ៥ថ្នេរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ក ដោយខ្លួនឯងកាលពីវេលាម៉ោង ០៥និង០៥នាទីល្ងាចថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលូត្រពាំងប្រហុងខាងលិចមណ្ឌលសុភាពឃុំស្ពាន
ស្រែងចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ។
ជនរងគ្រោះអ្នកបើកគោយន្ត ឈ្មោះ តោន សឿន ភេទប្រុស  អាយុ៣៦ឆ្នាំ រស់នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ស្លាប់នៅនឹងកន្លែង ចំណែកកូនរួមដំណើរឈ្មោះសៀ ប៊ុនលាង ភេទប្រុស អាយុ៧ឆ្នាំរង របួសបែកចិញ្ចើមដេរ០៥ថ្នេរ ។
នគរបាលស្រុកភ្នំស្រុកបញ្ជាក់ថា៖ មុនពេលកើតហេតុជនរងគ្រោះ បានបើកគោយន្តកន្ត្រៃនាំកូនប្រុស អាយុ០៧ឆ្នាំ ម្នាក់រួមដំណើរទៅច្រូតស្មៅឲ្យគោស៊ី ពេលច្រូតស្មៅបានក៏ត្រឡប់មកវិញជិតដល់ផ្ទះ មេឃក៏បានធ្លាក់ភ្លៀងយ៉ាងខ្លាំង ខណៈពេលនោះជនរងគ្រោះបានព្យា​យាមបង្កើនល្បឿនគោយន្តឲ្យលឿនក្នុងទិសដៅពីលិចទៅកើត ដើម្បីឆាប់ដល់ផ្ទះ ពេលមកដល់ចំណុចកើតហេតុ ខាងស្រាប់តែគោយន្តធ្លាក់គ្រឡុក បណ្តាលឲ្យដៃគោយន្តបោកបុកចំដើមទ្រូងហើយរេចង្កូតធ្លាក់ចូលទឹកប្រឡាយបណ្ថាលឲ្យស្លាប់ ចំណែកកូនរងរបួសបែកចិញ្ចើមដេរចំនួន០៥ថ្នេរ។សព ក្រោយពីពិនិត្យរបស់សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រ
ពៃណី ៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print