នាយកប្រតិបត្តិសាខាកាកបាទក្រហមរាជធានីភ្នំពេញ៖​ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម​ មានរយៈពេល២ថ្ងៃ​ ជូនយុវជនកាកបាទក្រហម

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ លោក​ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម​ មានរយៈពេល២ថ្ងៃ​ ជូនយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន១០នាក់ ។ ក្នុងពិធីបើកវគ្គនេះក៏មានការចូលរួមពីលោកស្រី Akiko Sasaki ប្រធានអង្គការ Side By Side និងលោក មាស ចាន់ឌី តំណាងអង្គការ Camsafe​ ផងដែរ​ ។

មានមតិនាឱកាសបេីកវគ្គនោះ លោក​ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អស់លោក​ លោកស្រី​ ក្មួយៗ​ ដែលជាសិក្ខាកាមទាំងអស់​ ព្រមទាំងបានលើកឡើងពីគោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យសិក្ខាកាមទាំងអស់បានយល់ដឹងពីសុវត្ថិភាពចរាចរណ៍មានដូចជា​ ច្បាប់ចរាចរណ៍ផ្លូវគោក អនុក្រឹត្យនៃការផាកពិន័យ ផ្លាកសញ្ញាចរាចរណ៍ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម និងជាពិសេសវិជ្ជាសង្គ្រោះបឋមដែលជាមុខវិជ្ជាសំខាន់អាចជួយជនរងគ្រោះដោយប្រការផ្សេងៗដូចជា​ សន្លប់បាត់បង់ស្មារតី បាក់ឆ្អឹង លង់ទឹក ពស់ចឹក ស្លាក់ រលាក និងរងរបួសបាន មុនពេលភ្នាក់ងារសង្គ្រោះឫឡានពេទ្យមកដល់ ហើយអ្វីដែលកាន់តែថ្មីនោះគឺរបៀបជួយជនរងគ្រោះក្នុងបរិបទជំងឺកូវីដ១៩​ ។

មុននឹងប្រកាសបេីកវគ្គ​ លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាមទាំងអស់នឹងខិតខំត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយចិត្តទុកដាក់ ដើម្បីទទួលបានចំណេះដឹងដ៏មានសារៈប្រយោជន៍នេះ ក្នុងការក្លាយខ្លួនជាជនបង្គោលសម្រាប់យកទៅផ្សព្វផ្សាយបន្ត​ និងជួយសង្គ្រោះនៅក្នុងសហគមន៍​ និងសាលារៀនរបស់ខ្លួន​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print