បើទោះបីជាការឆ្លងកូវីដ-១៩នៅក្នុងប្រទេសតំបន់អាស៊ាននៅតែឆ្លងខ្ពស់ក៏ដោយ ក៏ប្រទេសក្នុងតំបន់នេះបានសម្រេចកាត់បន្ថយការរិឹតត្បិត ដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញដែរ។ ការបិទទ្វារយូរ និងការដាក់ឱ្យមានច្បាប់គម្លាតសង្គម នឹងធ្វើវិស័យសេដ្ឋកិច្ចកាន់តែធ្លាក់ចុះខ្លាំង។
បណ្តារោងចក្រនៅក្នុងប្រទេសវៀតណាម និងម៉ាឡេស៊ី ក៏ដូចជា ហាងកាត់សក់នៅទីក្រុងម៉ានីល ហ្វីុលីពីន ឬ អគារការិយាល័យនៅក្នុងប្រទេសសិង្ហបុរី បានជំរុញការបើកទ្វារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជារកដំណោះស្រាយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ ។
វិធានការបើកទ្វាររស់នៅជាមួយកូវីដ -១៩ ក្នុងនោះមានការផ្តល់ជំនួយស្បៀងអាហារដល់កម្មករវិស័យផលិត ដោយផ្តល់នូវការហូបចុកកន្លែងស្នាក់នៅនឹងកន្លែងធ្វើការតែម្តង ហើយអនុញ្ញាតឲ្យតែអ្នកចាក់វាក់សាំងរួចរាល់ទៅកាន់ការិយាល័យតែប៉ុណ្ណោះ។
ចំនួនអ្នកចាក់វ៉ាក់សាំងនៅទាបធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ក្លាយទៅជាតំបន់ងាយរងគ្រោះបំផុតនៅលើពិភពលោកចំពោះការឆ្លងរាលដាលកូវីដ-១៩ ប្រភេទដែលតា ។ អ្នកឯកទេសសេដ្ឋកិច្ចមកពីធនាគារ ANZ លោកស្រី Krystal Tan បានលើកឡើងថា «ការថ្លឹងថ្លែងដ៏លំបាករវាងអាយុជីវិត និឹងសេដ្ឋកិច្ចជាតិ» គឺសិង្ហបុរី ក៏ត្រូវខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីដែរ បើទោះបីបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនក្នុងចំណោមប្រទេសនៅលើពិភពលោកក្តី។
បណ្តារោងចក្រនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានបង្កឲ្យមានការរាំងស្ទះប្រភពផ្គត់ផ្គង់ ។ បណ្តា ក្រុមហ៊ុនផលិតរថយន្តដូចជា Toyota Motor ក៏បានកាត់បន្ថយការផលិត។ ចំណែករោងចក្រកាត់ដេរ ដូចជា Abercrombie & Fitch បានព្រមានថា ស្ថានភាពអាចនឹងលើកពីការគ្រប់គ្រង ។
នៅពេលនេះដែរ ប្រទេសជាច្រើនក្នុងតំបន់បានសម្រេចបើកទ្វារដំណើរការវិស័យទេសចរណ៍មុនគេដោយអនុញ្ញាតឲ្យតែអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់តែប៉ុណ្ណោះ៕ធី រីណា
ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនជ្រើសរើសបើកទូលាយដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ រូបភាពមនុស្សម្នានៅតាមដងផ្លូវនៃសង្កាត់ផ្សារទំនើបអ័រឆាដប្រទេសសិង្ហបុរីកាលពីថ្ងៃទី ៧ ខែកញ្ញា។ (ប្រភព៖ AFP)