អគ្គិសនីកម្ពុជា​៖ ជូនដំណឹង​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​ នៅតំបន់មួយចំនួន​ក្នុង​រាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​អគ្គិសនីកម្ពុជា​ នៅព្រឹក​ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវ​នឹង​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​ នៅតំបន់មួយចំនួន​ក្នុង​រាជធានីភ្នំពេញ​។

អគ្គិសនីកម្ពុជា​ បានបញ្ជាក់បន្ថែមថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F3A) មូលហេតុបណ្តាលមកពីមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ផ្លូវព្រែកប្រា សង្កាត់ព្រែកប្រា និងផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

ចំណែកករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F20) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ដង្កោ សង្កាត់ព្រៃស និងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ​ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣ (GS3-F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់បឹងត្របែក សង្កាត់ទួលទំពូងទី១ និងទី២ ខណ្ឌចំការមន (២) សង្កាត់អូឡាំពិក សង្កាត់ទួលស្វាយព្រៃទី១ និងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២​ និង​៣០នាទីថ្ងៃត្រង់។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print