ចោរចិត្តសឿងគាស់បង្អួចចូលលួចលុយ ជាង១ម៉ឺនដុល្លារ នៅ វត្តរតនៈសោភ័ណ ហៅវត្តកោងកាង 

ចែករំលែក៖

ខេត្តប៉ៃលិន  ៖  ចោរចិត្តសឿងពិតជាថ្លើមធំហ៊ានគាស់បង្អួចចូលលួចលុយព្រះសង្ឃអស់ជាង១ម៉ឺនដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើល
កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​វត្ត​រតនៈ​សោភ័ណ ហៅ​វត្ត​កោង​កាង ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ ករណីនេះទំនងកើតឡើងតាំងពីព្រឹក លុះ​រហូតដល់​ម៉ោង​២​រសៀល ថ្ងៃខែ​ដដែល ទើប​សមត្ថកិច្ច​ននគរបាល​ខេត្ត​ប៉ៃលិន ទទួល​ពាក្យ​បណ្តឹង​ពី​ព្រះសង្ឃ​រងគ្រោះ ហើយចុះទៅពិនិត្យដល់កុដិ។
តាមអាចារ្យមួយរូបអះអាងថា​បច្ច័យកសាង និងបច្ច័យបុណ្យទានផ្សេងៗ ដែលពុទ្ធបរិស័ទប្រគេន ជាង១ម៉ឺនដុល្លារអាម៉េរិក ត្រូវចោរគាស់ទម្លុះបន្ទប់ ចូលលួចយកដោយសុវត្ថិភាព ខណៈដែល​ព្រះចៅអធិការ​វត្ត រងគ្រោះ រវល់​មើល​គេ​ធ្វើ​ទូក ដាក់​បាយបិណ្ឌ​នៅ​ខាងក្រោយ​ព្រះវិហារ។ ​ ចំណែកព្រះសង្ឃ​ព្រះនាម ក្តៀង សារ៉ាត់ ព្រះជន្ម​៤៣​ព្រះវស្សា ជា​ព្រះចៅអធិការ​វត្ត​រតនៈ​សោភ័ណ ហៅ​វត្ត​កោង​កាង មាន​ថេរៈ​ដីកា​ថា​ ក្រោយពី​ឆាន់​អាហារ​ពេលព្រឹក​រួច ព្រះអង្គ ប្រទះឃើញ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ មក​អង្គុយ​ក្បែរ​ខ្លោងទ្វារ មុខ​ព្រះវិហារ ប៉ុន្តែ​ព្រះអង្គ​មិនបាន​ចាប់អារម្មណ៍​នោះទេ។ បន្ទាប់មក​ព្រះអង្គ ក៏​បាន​និមន្ត​ចុះឡើងៗ រួច​ដើរ​សំដៅទៅ​ខាងក្រោយ​ព្រះវិហារ ដើម្បី​មើល​គេ​ធ្វើ​ទូក​ដាក់​បាយបិណ្ឌក្នុងអំឡុងម៉ោង​ប្រហែល​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល។​ រហូតដល់​ម៉ោង​១២ និង​៣០ ថ្ងៃត្រង់ ព្រះអង្គ ក៏​បាន​និមន្ត​ចេញពី​សាលាឆាន់​ទៅ​កុដិ​វិញ រួច​ក៏​បើកទ្វារ​បន្ទប់បម្រុង​ចូល ស្រាប់តែ​ឃើញ បង្អួច​ចំហ និង​មាន​បំណែក​ឈើ ដែល​ចោរ​គាស់បាក់បែកនៅរាយប៉ាយពេញបន្ទប់។ភ្លាមៗនោះ ​ព្រះអង្គក៏បាន​ស្ទុះទៅ​មើល ថង់យាម ដែល​ដាក់នៅក្នុង​បន្ទប់ស្រាប់បាត់​លុយ​អស់ពីថង់យាមជាង១ម៉ឺនដុល្លារតែម្តង។
ព្រះអង្គ​មាន​ថេរៈ​ដីកា បន្តទៀតថា​ បន្ទាប់ពី​ឃើញ​ហហេតុការណ៍បែបនេះព្រះអង្គ​ក៏បាន​និមន្ត​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នងការ​ដ្ឋាននគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្ស្រាវជ្រាវករណីនេះ។
ព្រះចៅអធិការ បញ្ជាក់​ប្រាប់សមត្ថកិច្ចថា​ ​បច្ច័យ ដែល​ចោរលួច​យកទៅ​រួមមាន ប្រាក់​ដុល្លារ​ចំនួន​៧៨០០​ដុល្លារ​(​ប្រាំពី​រពាន់​ប្រាំបី​រយ​ដុល្លារ​អាអាម៉េរិក​) និង​លុយ​ខ្មែរ​ចំនួន​២១,០០០,០០០​រៀល​(​ម្ភៃ​មួយ​លាន​រៀល​) ហើយ​បច្ច័យ​ទាំងនេះ ជា​បច្ច័យ​កសាងរួម ដែល​ព្ព្រះសង្ឃបានបិណ្ឌបាត្របច្ច័យ​និងបុណ្យ​ទានពេល​ថ្ងៃ​សីល ពិសេស​បច្ច័យ​សម្រាប់​ទ្រទ្រង់​អំឡុងពេល​កើតជំងឺកូ​វីដ​-១៩ផងដែរ​។
យ៉ាងណាក្នុងករណីនេះ សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ ចាប់យកមក​ផ្តន្ទាទោស​តាមច្បាប់ឲ្យខាងតែបាន។នេះបើតាម​លោក ហ៊ីង យ៉ាន់ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​គរ​បាល​ខេតខេត្តប៉ៃលិន អះអាងឲ្យដឹង៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print