ខេត្តបាត់ដំបង៖ នៅវេលោម៉ោង២២ និង៣០ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង មានករណីហិង្សាដោយចេតនាមួយកើតឡើងដែបង្កឡើងដោយជនសង្ស័យឈ្មោះយឿត លួម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបកម្មក មានទីលំនៅភូមិសង្កាត់ខាងលើ បានធ្វើសកម្មភាពវាយនិងយកកាំបិតដេញកាប់ទៅលើជនរងគ្រោះឈ្មោះសៀម សុខរដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបបរើសអេតចាយ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ បណ្តាលឲ្យរងរបួស។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាតខ្លួននៅអធិការដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

...
ដោយ៖ សំវិថ្ឆិកា