ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន និងព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះបង្ក្រាបល្បែងកន្ទុយលេខដ៏ធំនៅក្នុងសង្កាត់បឹងកេងកង២។
កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅផ្ទះ៣១៣ ផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមក រាជធានីភ្នំពេញ។
ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនបានមនុស្ស៦នាក់ និងប្រុសម្នាក់ជាមេកត់កន្ទុយលេខ ព្រមទាំងដកហូតក្រដាសកត់មួយចំនួនម៉ាសុីនគិតលេខចំនួន១ ម៉ាសុីនព្រីម១ និងប្រាក់មួយចំនួនធំ។
បច្ចប្បន្នបុរសមេកន្ទុយលេខរួមទាំង៥នាក់ជាអ្នកចាក់កន្ទុយលេខត្រូវបានសមត្ថកិច្ចខណ្ឌចំការមនឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី៕
ដោយ៖ ស រស្មី
...