អ្នកលក់ការ៉េមកីម្នាក់ដេកស្លាប់ក្នុងផ្ទះសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ បុរសម្នាក់ដែលអ្នកភូមិផងរបងជាមួយអះអាងថា​ ប្រកបរបរផលិតការ៉េមកីលក់ដេកស្លាប់រហូតរឹង​ ទើបមានការភ្ញាក់ផ្អើលសង្ស័យខ្យល់គរ។​

ហេតុការណ៍ភ្ញាក់ផ្អើលដោយបុរសម្នាក់ដេកស្លាប់ខាងលើនេះ​ បានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិស្វាយ​ ឃុំបឹងបត់កណ្ដោល​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។​

លោក​ អនុសេនីយ៍ឯក​ កែវ​ លន់​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបត់កណ្ដាលបានឲ្យដឹងថា ​បុរសរងគ្រោះឈ្មោះប្រាណ​ ខ្លូត​ អាយុ៣០ឆ្នាំ​ រស់នៅឃុំកើតឡើង។​ លោកបន្តថាតាមការរៀបរាប់ពីក្រុមសាច់ញាតិនិយាយថា កាលពីល្ងាចគាត់បានឌុបប្រពន្ធកូនទៅលេងផ្ទះម្ដាយនៅឯស្រុកបាកាន​ រួចក៏វិលត្រឡប់មកដេកនៅផ្ទះម្នាក់ឯងវិញ​ លុះព្រឹកឡើងនៅម៉ោងខាងលើប្អូនថ្លៃមិនឃើញក្រោកធ្វើការ៉េម​ ក៏សង្ស័យទើបដើរទៅហៅ​ ប៉ុន្តែគ្មានអ្នកឆ្លើយគ្រានោះកាន់នឿងឆ្ងល់ក៏ឡើងទៅអង្រួន​ ស្រាប់តែឃើញរឹងកម្រ្ពឺសបាត់ទៅហើយក៏ឆោឡោដល់អ្នកក្បែខាងតែម្តង។

លោកនាយប៉ុស្តិ៍បន្តទៀតថា ក្រោយពីកម្លាំងមូលដ្ឋានទទួលបានពត៌មាននេះ បានចាត់ចែងចុះទៅដល់កន្លែងកើតហេតុ​ ហើយធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតឃើញថាពុំឃើញមានស្លាកស្នាមជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីនោះទេ​ ក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងទៅតាមប្រពៃណី៕

IMG_0316

ដោយ៖ ប៉ឹម ពិន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print