ឆេះព្រៃក្នុងដីឡូត៍របស់ចិនផ្អើល១ខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូត៍ដ៏ធំមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ករណីនេះត្រូវបានគេដឹងថា ជាភ្លើងឆេះព្រៃ ដែលស្ថិតនៅក្នុងដីឡូត៍ដ៏ធំរបស់ជនជាតិចិនម្នាក់ ។

ផ្សែងខ្មួលខ្មាញ់បានបាញ់ឡើងទៅលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋជុំវិញទីនោះ ហើយភ្លើងនៅបន្តឆេះរាលដាល ជុំវិញព្រៃដែលស្ងួតៗ និងមិនទាន់ឃើញពន្លត់អគ្គិភ័យណាមួយគ្រឿងចេញមកអន្តរាគមន៍នោះទេ ។ ប៉ុន្តែប្រជាពលរដ្ឋបានឲ្យដឹងថា បើទោះបីជារថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់ ក៏គ្មានផ្លូវចូលដែរ ៕

20160330014821

20160330014821 (1)

ដោយ៖ អរុណរះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print