ខេត្តព្រៃវែង៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្តមួយគ្រឿងម៉ាកKIAបានបុកជាមួយម៉ូតូម៉ាកឌ្រីមសង់ បណ្តាលឲ្យអ្នកជិះម៉ូតូចំនួន២នាក់ស្លាប់យ៉ាងអណោចអធ័មជាទីបំផុត។
ហេតុការណ៍ខាងលេីបានកេីតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ8 ចន្លោះគីឡូម៉ែត្រ១១៤-១១៥ ស្ថិតនៅភូមិកណ្តាល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យអ្នកយកពត័មានយេីងដឹងដែរថា នៅមុនពេលកេីតហេតុគេបានឃេីញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1D-4915 ជិះគ្នា២នាក់មានទិសដៅពីលិចទៅកេីតពេលដែលមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកKIA FRONTER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-1956 មានទិសដៅច្រាស់ជាមួយម៉ូតូបានវ៉ាឡានមួយគ្រឿងទៀតរួចក៏បានបុកម៉ូតូយ៉ាងពេញទំហឹងហេីយកិនជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុតែម្តង។ ហេីយជនរងគ្រោះខាងលេីទី១ឈ្មោះហោ សា ភេទប្រុស អាយុ30ឆ្នាំ នៅភូមិរោលផ្អែម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មំុ(ជាអ្នកបេីកម៉ូតូ)បានស្លាប់នៅកន្លែងកើតហេតុ និងអ្នក រួមដំណើជាមួយឈ្មោះឌឿន ថាត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងទា ឃុំចក ស្រុកអរាំងឪ ខេត្តត្បូងឃ្មុំ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកឯអ្នកបេីករថយន្តក្រោយពេលកេីតហេតុបានបេីកទ្វារឡានរួចរត់គេចខ្លួនបាត់ស្រមោល។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារនិងប្រគល់យកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូនឹងរថយន្តបង្កសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ដេីម្បីស្រាវជ្រាវរកម្ចាស់រថយន្ដមកដោះស្រាយនិងផ្តន្ទាទោសតាមច្បាប់៕


ដោយ៖ យឹម សុថាន
...