លោក ហ៊ុន ណេង​ ជួបសំណេះ​សំណាល​សួរ​សុខទុក្ខ​ពលរដ្ឋរងគ្រោះ​ ដោយត្រូវភ្លេីងឆេះផ្ទះ​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ នៅព្រឹកថ្ងៃពុធទី១៥​ ខែកញ្ញា​ ឆ្នាំ២០២១ លោក ហ៊ុន ណេង​សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃការពារជាតិនិងមុខងារសាធារណៈនៃរដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដឹកនាំក្រុម​ការងារ​ចុះសួរសុខ​ទុក្ខ ប្រជាពលរដ្ឋម្ចាស់ផ្ទះត្រូវអគ្គីភ័យឆាបឆេះចំនួន១គ្រួសារ មាន១ខ្នងផ្ទះ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

រួម​ដំណើរ​ជាមួយ​លោក ហ៊ុន ណេង​រូមមាន​ ៖​ លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក​ ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ លោក ទិន ស៊ាង ប្រធានក្រុមប្រឹក្សាឃុំពាមកោះស្នា និងមន្ត្រីរាជការមួយចំនួនទៀត ។

ក្នុងឱកាសនោះដែរលោក ហ៊ុន ណេង​បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំជួយដល់ប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកដូចករណីភ្លើងឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋក្រីក្រជួបការ​លំបាកជាដើម។ល។

សូម​បញ្ជាក់​ថា​ ផ្ទះរងគ្រោះដោយត្រូវអគ្គីភ័យឆាប់ឆេះកាលពីថ្ងៃទី១១​ ខែកញ្ញាឆ្នាំ ២០២១នោះ​ មានម្ចាស់ឈ្មោះ ស៊ន វី ភេទស្រី​ អាយុ៣៦ឆ្នាំ​ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុកចំនួន៦នាក់​ ៕​

...

ដោយ​ ៖​ វណ្ណ:

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print