ព្រះតេជគុណ ជួន កក្កដា : ក្នុងជាតិនេះខ្ញុំព្រះករុណាអាត្មា​ ជួន​ កក្កដា​ គឺនៅតែ​ ជួន​ កក្កដា​ មិនអាចប្រែប្រួលខុសពី​ ជួន​ កក្កដា​ ឡេីយ​ សូមមហាជនពិនិត្យរូបអោយច្បាស់​សិន​ សឹមជេរប្រមាថ​ចុះ​ !

ចែករំលែក៖

ភ្នំពេញ, បន្ទាប់ពីម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ​ (សោច្ចៈស្ងប់ស្ងៀម​ខន្តីអត់ធន់)​ បានយករូបអ្នកផ្សេងបង្ហោះក្នុងន័យប្រមាថព្រះអង្គ យ៉ាងធ្ងន់ធ្ងរ ទើបនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ព្រះតេជគុណ ជួន កក្កដា បានបង្ហោះលើផេកfacebook ព្រះអង្គផ្ទាល់ថា,ក្នុងជាតិនេះខ្ញុំព្រះករុណាអាត្មា​ ជួន​ កក្កដា​ គឺនៅតែ​ ជួន​ កក្កដា​ មិនអាចប្រែប្រួលខុសពី​ ជួន​ កក្កដា​ ឡេីយ​ សូមមហាជនពិនិត្យរូបអោយច្បាស់​សិន​ សឹមជេរប្រមាថ​ចុះ​ !

ព្រះតេជគុណ ជួន កក្កដា បានបន្តថា, ខ្ញុំព្រះករុណាអាត្មាភាពធ្លាប់ទទួលបានរូបភាពនេះ​ ប្រហែល៣​ រឺ​ ៤ឆ្នាំមកហេីយ​ ដែលពុទ្ធបរិស័ទផ្ញេីមកអោយមេីល​ ហេីយសួរថារូបថតព្រះអង្គពិតមែនទេ​? រហូតមកដល់ថ្មីៗនេះម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ​ (សោច្ចៈស្ងប់ស្ងៀម​ខន្តីអត់ធន់)​ យកមកបង្ហោះហេីយសរសេរក្នុងលក្ខណៈថាមក​ ជួន​ កក្កដា​ ហេីយក៏មានមហាជនជាច្រេីនចូលទៅcomments មានបកស្រាយផង​ មានជេរប្រមាថមកលេីអាត្មាភាពចំៗ​ រហូតមានដល់ឆាតមកpageនិងfbផ្ទាល់ខ្លួនខ្ញុំព្រះករុណាអាត្មា​ ហេីយជេរប្រមាថដោយពាក្យអសុរសជាច្រេីន​ ដែលធេី្វអោយខ្ញុំព្រះករុណាអាត្មាភាពទទួលយកមិនបាន​។ ខ្ញុំព្រះករុណាអាត្មាភាពសូមដាក់ជាសំនួរថា​ តេីរូបនេះមេីលទៅជា​ ជួន​ កក្កដា​ ពិតដែររឺទេ? ហេីយជួយវិភាគគ្នាផងថា តេី​ក្មេងស្រីដែលមានសម្លៀកបំពាក់បែបនេះនៅប្រទេសយេីងរឺប្រទេសគេ​?​ ហេតុអ្វីអ្នកបង្ហោះសរសេរក្នុងន័យដាក់​ ជួន​ កក្កដា​ ក្រោយមកដាក់ថានៅកម្ពុជាក្រោមទៅវិញ​ តេីម្ចាស់អាខោននេះមានបំណងអ្វី​? ហេតុអ្វីពេលមានមហាជនshareច្រេីន​ បានជាអ្នកលុបរូបនេះវិញ?
ក្នុងជាតិនេះខ្ញុំព្រះករុណាអាត្មា​ ជួន​ កក្កដា​ គឺនៅតែ​ ជួន​ កក្កដា​ មិនអាចប្រែប្រួលខុសពី​ ជួន​ កក្កដា​ ឡេីយ​ សូមមហាជនពិនិត្យរូបអោយច្បាស់​សិន​ សឹមជេរប្រមាថ​ចុះ​ ។
បញ្ជាក់៖​ បេីអាចសុំជួយរករូបអោយច្បាស់ជាងនេះបន្តិចងាយស្រួល​ មនុស្សមួយចំនួនជេរមិនច្រឡំ។
តេីគួរតែ(Live)ឡាយពន្យល់ដែរទេ​ រឺសរសេរប៉ុណ្ណឹងគ្រប់គ្រាន់ហេីយ? ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print