ភ្នំពេញ, តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- NEW T&K TEXTILE CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុន វិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង។
២- YUAN SHEN TAI CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៧៨កន្លែង។
៣- FORTUNE BROAD FOOTWEAR CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង។
សូមបញ្ជាក់ថា, ទោះជាប្រទេសកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដូចប្រទេសលើសកលលោកក៏ដោយ ប៉ុន្តែកម្ពុជា ទទួលបានអ្នកវិនិយោគទិកជាបន្តបន្ទាប់ ខណ:ប្រទេសកម្ពុជាមានសន្តិភាព ។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៥៣នាក់ (ឆ្លងសហគមន៌: ៥២៣ និង នាំចូល: ១៣០) និងមានជាសះស្បេីយ ៤៦៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០១៤៤៣ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៥៣៦៧នាក់ និង ស្លាប់ថ្មី ៩នាក់ សរុបស្លាប់ ២០៦៧នាក់ ។ សសូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2321302 ស្មេីនឹង 136627 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សុខ ខេមរា