បើកម៉ូតូលឿនដូចព្យុះមកដល់ចំណុចផ្លូវកោងបត់អត់ទាន់បុកបង្គោលភ្លើងស្លាប់គួរឲ្យរន្ធត់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ ខណៈដែលបើកម៉ូតូក្នុងល្បឿនលឿនមកដល់ត្រង់ចំណុចផ្លូវកោងបត់អត់ទាន់ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង​ ២១និង១៥នាទី លើផ្លូវលេខ២១ ក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ ចំរើន សំបូរ ភេទប្រុស​ អាយុ​២៥ឆ្នាំ មានទីលំនៅ​ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល​ បើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2021 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AM – 8400។
ប្រភព​ដដែលបន្តថា​ នៅថ្ងៃកើតហេតុ​ ជនរងគ្រោះបានបើកម៉ូតូរបស់ខ្លួនតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយប្រើល្បឿនលឿន។ លុះបើកមកដ​ល់ចំណុចកើត​ហេតុ​ ខណៈដល់រង្វង់មូលព្រែកតូច ត្រង់ចំណុច​ផ្លូវកោង បត់មិនទាន់ក៏បានទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ ។
ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើការវាស់វែងកន្លែងកើតហេតុ រួចយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវកោង ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើង៕

...

ដោយ ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print