រថយន្ត Toyota Prius បុកទ្រូងផ្លូវជាតិលេខ១​និងហោះទៅបុកបង្គោលភ្លេីងបន្ថែមបណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តToyota Priusមួយគ្រឿងយ៉ាងលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុកទ្រូងផ្លូវ​ហេីយហោះទៅបុកបង្គោលភ្លេីងបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅចំណុចមុខវត្តនិរោធរង្សុី​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តមួយគ្រឿងម៉ាក​ Toyota Prius ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 2AZ-9606 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុកទ្រូងផ្លូវហេីយផ្លោងទៅបុកបង្គោលភ្លេីងបន្ថែមទៀត​ បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ រីឯបង្គោលភ្លេីងខូចខាតបន្តិចបន្ទួចតែប៉ុណ្ណោះ​ ហេីយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ ហេីយទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ​ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​នៅឯអធិការដ្ឋាននគរបាលច្បារអំពៅ​ ដេីម្បីរង់ចាំដោះស្រាយបន្តនាពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print