រថយន្តដឹកខ្សាច់បើកកៀររថយន្តស៊េរីទំនើបទៅកៀបបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តហុីយ៉ាន់ដាយដឹកខ្សាច់មួយគ្រឿងមិនប្រយ័ត្នបានបួងចង្កូតបត់ស្តាំទៅកៀររថយន្តស៊េរីទំនេីបBMW ទៅកៀបជាប់និងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខវត្តចាក់អង្រែក្រោម​ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុឃើញរថយន្តដឹកខ្សាច់ម៉ាកហុីយ៉ាន់ដាយមួយគ្រឿង​ ក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ចាម3A-4555 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណះមកដល់ចំណុចកេីតហេតុក៏បានស្តាំបម្រុងទៅផ្លូវ៦០ម៉ែត្រ ស្របពេលនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពណ៌ស​ពាក់ស្លាកលេខ ភ្នំពេញ2AG-8797បើកបរដោយបុរសជនជាតិចិនស្របទិសគ្នាក៏ត្រូវរថយន្តដឹកដីកៀរទៅកៀបជាប់និងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ​ តែក្នុងករណីខាងលើនេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ​ បានចុះមកដល់​ រួចឲ្យភាគីទាំងពីរធ្វើការចរចាគ្នា​ ដោយភាគីខាងរថយន្តដឹកខ្សាច់ព្រមសងថ្លៃមួយចំនួនទៅលេីភាគីរថយន្តBMW ដើម្បីបញ្ចប់រឿង៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print