ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងចាប់បង្ក្រាបគោយន្តកែច្នៃ២គ្រឿងដឹកសុទ្ធតែឈើធ្នង់។
ការចាប់បង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចគីឡូម៉ែត្រលេខ៤១ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានដកហូតវត្ថុតាងខាងលើ ឈើធ្នង់ចំនួន ១៧ដុំ ស្មើនឹង ២ម៣៦៥៩ និងម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ យកទៅរក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ព្រៃឈើ៕
ដោយ៖ វុទ្ធឦសាន
...