ប៉ាគីស្ថានចាប់មនុស្ស៦០០នាក់សង្ស័យជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅទីក្រុងឡាហ័រ

ចែករំលែក៖

បណ្ដាញព័ត៌មានប៉ាគីស្ថានបាន ផ្សាយថា យ៉ាងហោចណាស់ក៏មានភេរ វករ៥នាក់ត្រូវបានសម្លាប់ និងជនសង្ស័យ ជាង៦០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការបោសសម្អាតក្រុមភេវកម្ម របស់រដ្ឋាភិបាលក្រោយករណីវាយប្រហារ ភេរវកម្មនៅទីក្រុងឡាហ័រ កាលពីថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០១៦ ។

បណ្ដាញទូរទស្ស Urdu TV បានផ្សាយ ថា ភេរវករ៥នាក់ត្រូវបានក្រុមសន្ដិ សុខបាញ់សម្លាប់ក្រោយមានផ្ទុះអាវុធ ដាក់គ្នាក្នុងយុទ្ធនាការបោសសម្អាតក្រុមភេរវកម្មនៅក្នុងខេត្ដPunjab ។ ក្រៅ ពីនេះជនសង្ស័យ២៥០នាក់ស្ថិតនៅក្នុង ស្រុកSialkot និងជាង២០០នាក់ស្ថិត នៅក្នុងស្រុក Gujranwala ត្រូវបានចាប់ ខ្លួនដើម្បីសួរចម្លើយ ។

យុទ្ធនាការបោសសម្អាតក្រុមភេរវករ កើតឡើងក្រោយការវាយប្រហារសម្លាប់ មនុស្សរហូតដល់ទៅ៧៤នាក់និងជាង ៣០០នាក់រងរបួស។ សាខាក្រុមតាលី បង់នៅក្នុងប្រទេសប៉ាគីស្ថានបានចេញមុខទទួលខុសត្រូវពីការវាយប្រហារទាំងនោះ ។

ហេតុការណ៍វាយប្រហារខាងលើត្រូវ បានមន្ដ្រីរដ្ឋបាលទីក្រុងឡាហ័របាននិយាយ ថា ជនដែលបំផ្ទុះគ្រាប់បែកនោះមាន បំណងចូលទៅក្នុងសួនសាធារណៈ ហើយ បំផ្ទុះខ្លួនឯងជិតកន្លែងដែលក្មេងៗកំពុង តែលេងសប្បាយតែម្ដង។ ក្រោយហេតុ ការណ៍នោះក្រុមសង្គ្រោះបន្ទាន់បានស្ទុះស្ទាដុតដៃដុតជើងជួយជនរងគ្រោះ ចំណែក ក្រុមគ្រូពេទ្យវិញបានប្រកូកប្រកាសស្វែង រកការបរិច្ចាគឈាមបន្ទាន់ដើម្បីជួយ ដល់អ្នករស់រានមានជីវិត។ ភ្លាមៗក្រុម ឧទ្ទាមតាលីបង់ក៏បានចេញមុខប្រកាសថា នេះជាស្នាដៃរបស់ខ្លួនហើយគោល ដៅគេគឺសម្លាប់គ្រិស្ដសាសនិកឱ្យខ្ទេច។

នាយករដ្ឋមន្ដ្រីប៉ាគីស្ថានលោក Nawaz Sharif បានសម្ដែងការសោកស្ដាយ និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ហើយថ្កោលទោសថា នេះ ជាទង្វើយ៉ាងអសីលធម៌បំផុតចំពោះជីវិត មនុស្សស្លូតត្រង់។ សមភាគីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌីល នាយករដ្ឋមន្ដ្រីបាន ទូរស័ព្ទមកភ្លាមលួងលោមថា ប្រជាជន ឥណ្ឌាជាបងប្អូនដែលឈរជាមួយប្រជាជន ប៉ាគីស្ថានជានិច្ច។ រីឯជ័យលាភីពានរង្វាន់ ណូបែលសន្ដិភាពនាង Malala Yousa- fzai បានសរសេរក្នុង Tweeter ថា ប៉ាគី ស្ថាននិងពិភពលោកត្រូវតែរួមគ្នាជាធ្លុងមួយ ព្រោះថាជីវិតមនុស្សគ្រប់រូបមាន តម្លៃដែលត្រូវតែគោរពនិងការពារ។ ខាងបុរីវ៉ាទីកង់វិញបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយ៉ាងយង់ឃ្នង សំដៅប្រឆាំងអ្នកកាន់សាសនាគ្រិស្ដ ដែលមានចំនួនតិចតួចក្នុងប្រទេសនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីម៉ូន បានអំពាវនាវឱ្យសហ គមន៍អ៊ិស្លាមដែលមានចំនួនច្រើនលើស លប់ក្នុងប្រទេសប៉ាគីស្ថានជួយការពារ គ្រិស្ដសាសនិកដែលមានចំនួនតិចតួច នេះផង។

សូមបញ្ជាក់ថា នៅប្រទេសប៉ាគីស្ថាន មានអ្នកកាន់សាសនាគ្រិស្ដប្រមាណ ជាង១.៦ភាគរយនៃប្រជាជនសរុប២០០លាននាក់។ ហើយភាគច្រើនជាអ្នកកាន់ សាសនាអ៊ិស្លាម។ អ្នកនាំពាក្យយោធា បានអះអាងថា ភ្នាក់ងារស៊ើបអង្កេត កំពុងតែតាមចាប់ខ្លួនមេខ្លោងសមគំនិត ខណៈដែលរដ្ឋាភិបាលខេត្ដPunjab នៃ ទីក្រុងឡាហ័រប្រកាសកាន់ទុក្ខជាតិរយៈ ពេល៣ថ្ងៃ។ គួរបញ្ជាក់ថា ការវាយ ប្រហារសម្លាប់អ្នកកាន់សាសនាគ្រិស្ដ នេះមិនមែនជាលើកទី១នោះទេ។ តាំង ពីក្រុមតាលីបង់ត្រូវបានបង្កើតកាលពីឆ្នាំ ២០០៧ គេឃើញមានការបំផ្ទុះគ្រាប់ បែកអត្ដឃាតក្នុងពិធីបុណ្យសាសនា គ្រិស្ដកើតឡើងជាញឹកញាប់។ កាលពីខែ មីនា ឆ្នាំមុន ការបំផ្ទុះគ្រាប់បែកអត្ដ ឃាតចំនួន២ក្នុងវិហារទីក្រុងឡាហ័របានសម្លាប់មនុស្ស១៧នាក់។ កាលណោះ ក្រុមឧទ្ទាមតាលីបង់ក៏បានចេញមុខមកអះអាងដូចគ្នាថាជាទង្វើរបស់ខ្លួន ។

ការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថានគឺជាកំហុសរបស់រដ្ឋាភិបាលដែលគ្មានភាពច្បាស់លាសទៅលើក្រុមតាលីបង់នាពេលកន្លងមក។ ជំហរមិនច្បាស់ លាស់របស់ប៉ាគីស្ថានជាមួយក្រុមតាលីបង់អាហ្វហ្កានីស្ថានលែងជាអាថ៌កំបាំង ទៀតហើយ។ ទីក្រុងអ៊ិស្លាម៉ាបាដបាន ប្រកាសទទួលស្គាល់ជាលើកទី១ថាខ្លួន កំពុងផ្ដល់ជម្រកដល់មេដឹកនាំជាន់ខ្ពស់ របស់ក្រុមតាលីបង់អាហ្វហ្កានីស្ថាន។ ការ ប្រកាសទទួលស្គាល់ជាសាធារណៈបាន ធ្វើឡើងដោយទីប្រឹក្សារបស់នាយករដ្ឋ មន្ដ្រីប៉ាគីស្ថានទទួលបន្ទុកផ្នែកកិច្ចការ បរទេស ។

“ថ្នាក់ដឹកនាំតាលីបង់អាហ្វហ្កានីស្ថាន រស់នៅក្នុងទឹកដីប៉ាគីស្ថាន។ ពួកគេរស់ នៅប៉ាគីស្ថានជាមួយក្រុមគ្រួសារ និង អាចទទួលបានសេវាព្យាបាលជម្ងឺក្នុងទឹកដីប៉ាគីស្ថាន”។ សម្ដីនេះបានហូរចេញពី មាត់ទីប្រឹក្សានាយករដ្ឋមន្ដ្រីប៉ាគីស្ថាន លោក Sartaj Aziz និងត្រូវបានគេដក ស្រង់សរសេរដាក់វេបសាយអាមេរិកាំងមួយឈ្មោះទីប្រឹក្សាកិច្ចការបរទេស។

តាមទីប្រឹក្សានាយករដ្ឋមន្ដ្រីប៉ាគីស្ថាន ប្រទេសរបស់លោកបានផ្ដល់ជម្រកដ៏សុវត្ថិ ភាពដល់ថ្នាក់ដឹកនាំតាលីបង់អាហ្វហ្កានីស្ថានដើម្បីជំរុញឱ្យក្រុមនេះចូលក្នុងតុចរ ចាសន្ដិភាពជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ រហូតមកអ៊ិស្លាម៉ាបាដនៅតែ បដិសេធជានិច្ចថា ខ្លួនមិនមែនជាអ្នក គាំទ្រនៅពីក្រោយក្រុមតាលីបង់ដែល តែងតែបង្កអំពើហិង្សា ធ្វើភេរវកម្មបំផ្ទុះ គ្រាប់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលអាហ្វហ្កានីស្ថាននោះទេ។ “យើងមានឥទ្ធិពលលើ ក្រុមតាលីបង់ ព្រោះក្បាលម៉ាស៊ីនដឹក នាំរបស់ក្រុមនេះមាននៅក្នុងទឹកដីប៉ាគីស្ថាន។ យើងអាចមានមធ្យោបាយច្រើន សម្រាប់ដាក់សម្ពាធឱ្យក្រុមតាលីបង់ ចូលតុចរចា”។ នេះជាការអះអាងរបស់ ទីប្រឹក្សានាយករដ្ឋមន្ដ្រីប៉ាគីស្ថាន។

គេសង្ស័យថា ថ្នាក់ដឹកនាំជាច្រើន របស់តាលីបង់ប្រជុំគ្នានៅទីស្នាក់ការ កណ្ដាលនាទីក្រុងQuetta ភាគនិរតីប៉ាគី ស្ថាន។ ពួកគេមួយចំនួនរស់នៅក្រុង សសាវ៉ា និងទីក្រុងកំពង់ផែការាជីរបស់ ប៉ាគីស្ថាន។ តាមលោក Sartaj Aziz ថា ប៉ាគីស្ថានធ្លាប់បានដាក់គំនាបម្ដងហើយទៅលើក្រុមតាលីបង់ដើម្បីឱ្យក្រុមនេះ ចូលតុចរចាសន្ដិភាពជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានកាលពីខែកក្កដា ឆ្នាំ មុន។ លោកបានបន្ថែមថា ដើម្បីឱ្យក្រុម តាលីបង់យល់ព្រមចូលតុចរចាប៉ាគីស្ថាន បានគំរាមរឹតបន្ដឹងការដើរហើរ ការ ទទួលសេវាពេទ្យរបស់ក្រុមតាលីបង់នៅប៉ាគីស្ថាន។

តាមលោកAziz ឱ្យដឹងថា អ៊ិស្លាម៉ា បាដបានព្រមានបណ្ដេញក្រុមតាលីបង់ ចេញពីទឹកដីប៉ាគីស្ថាន បើសិនក្រុម តាលីបង់មិនព្រមចូលតុចរចា។ សម្ដី សារភាពជាសាធារណៈរបស់មន្ដ្រីរដ្ឋា ភិបាលប៉ាគីស្ថានបានបិទបញ្ចប់នូវមន្ទិល ហើយនឹងការភូតភររបស់ប៉ាគីស្ថាន ដែលអស់រាប់ឆ្នាំមកហើយបានបដិសេធ ថា គ្មានទេវត្ដមានមេដឹកនាំតាលីបង់ ក្នុងទឹកដីរបស់ខ្លួន។ កន្លងមកគេចាប់ សង្ស័យច្រើនលើជំហររបស់ប៉ាគីស្ថាន នៅពេលប្រទេសនេះបានប្រកាសខ្លួនដើរតួជាអាជ្ញាកណ្ដាលសម្របសម្រួលក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានី ស្ថាន។ អាថ៌កំបាំងត្រូវបានទម្លាយនៅ ពេលនេះគឺនៅក្នុងពេលដែលដំណើរការចរចាសន្ដិភាពផ្ដួចផ្ដើមដោយប៉ាគីស្ថានអាហ្វហ្កានីស្ថាន ចិន និងអាមេរិក នៅជាប់គាំងនៅឡើយ។ ប៉ុន្ដែប៉ាគីស្ថាន មិនចង់ចេញមុខទទួលខុសត្រូវលើបរា ជ័យនៃដំណើរការចរចាសន្ដិភាពនៅ អាហ្វហ្កានីស្ថាន៕

image

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print