CONCACAF បើកចំហចំពោះសំណើរបស់ FIFA ឲ្យមានព្រឹត្តិការណ៍ World Cup ពីរឆ្នាំម្តង

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង, អាមេរិកកណ្តាល និងការ៉ាបៀន ហៅកាត់ថា CONCACAF បានឲ្យដឹងថា ខ្លួនបានបើកចំហចំពោះគំនិតនៃការប្រកួតបាល់ទាត់ពិភពលោករៀងរាល់២ឆ្នាំម្តង ដោយផ្តល់ថា វាបង្កើតរចនាសម្ព័ន្ធមានតុល្យភាពជាងមុនសម្រាប់ការប្រកួតនៅទូទាំងពិភពលោក។

CONCACAF បានបន្តថា ខ្លួនបានទទួលស្គាល់គុណសម្បត្តិនៃការបង្កើតប្រតិទិនបាល់ទាត់ថ្មីប្រសិនបើវាមានន័យថា ការប្រកួតអន្តរជាតិកាន់តែតិច ការធ្វើដំណើរសម្រាប់កីឡាករ និងការប្រកួតប្រជែងច្រើនជំនួសឱ្យការប្រកួតមិត្តភាព។

សមាជរបស់ FIFA បានបោះឆ្នោតដើម្បីធ្វើការសិក្សាពីលទ្ធភាពក្នុងការកាន់ពាន World Cup បុរស និងស្ត្រីរៀងរាល់២ឆ្នាំម្តងដែលជាសំណើដែលត្រូវបានជួបប្រទះជាមួយក្រុមប្រឆាំង ប៉ុន្តែខនខាប់ (CONCACAFបានស្នើសុំការពិគ្រោះយោបល់កាន់តែទូលំទូលាយជាមួយភាគីពាក់ព័ន្ធ។

CONCACAF បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងបន្តសម្លឹងមើលសំណើទាំងនេះក្នុងន័យស្ថាបនាដោយបើកចិត្ត និងក្នុងស្មារតីនៃការចូលរួមជាវិជ្ជមាន ទាក់ទងនឹងការប្រកួតអន្តរជាតិ និងប្រតិទិនប្រកួត ខណៈដែលការផ្តោតអារម្មណ៍ភ្លាមៗរបស់ CONCACAF គឺផ្តោតលើតំបន់របស់ខ្លួន យើងក៏ជឿជាក់លើសារៈសំខាន់នៃការក្លាយជាផ្នែកមួយនៃគ្រួសារបាល់ទាត់ពិភពលោកហើយយើងនឹងស្តាប់ទស្សនៈរបស់អ្នកពាក់ព័ន្ធបាល់ទាត់នៅគ្រប់ផ្នែកទាំងអស់នៃពិភពលោក

សេចក្តីថ្លែងការណ៍បានបន្តថា “យើងលើកទឹកចិត្តមិនត្រឹមតែសហព័ន្ធរួមក្រុមរបស់យើងប៉ុណ្ណោះទេ ថែមទាំងសមាជិកទាំងអស់នៃគ្រួសារបាល់ទាត់ពិភពលោកដើម្បីរួមគ្នា និងធ្វើការរួមគ្នាដើម្បីបង្កើតប្រតិទិន និងការប្រកួតប្រជែងរបស់ FIFA ដែលមានអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍បាល់ទាត់នៅគ្រប់តំបន់ទូទាំងពិភពលោក” ។

កាលពីសប្តាហ៍មុនសហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង (CONMEBOL) បានរិះគន់សំណើនេះដោយនិយាយថា វាមិនអាចទទួលយកបានឡើយ ហើយវានឹងធ្វើឱ្យប្រតិទិននៃការប្រកួតបាល់ទាត់មានកាន់តែច្រើនលើសលប់។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA ក៏បានច្រានចោលគំនិតនេះផងដែរដោយប្រធានរបស់ខ្លួនគឺលោក Aleksander Ceferin បានព្រមានថាបណ្តាប្រទេសនៅអឺរ៉ុបអាចធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ World Cup ប្រសិនបើផែនការរបស់ FIFA រៀបចំព្រឹត្តិការណ៍នេះធ្វើជារៀងរាល់ឆ្នាំ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print