ខេត្តត្បូងឃ្មុំបន្តបិទខ្ទប់នៅក្រុងសួង -ស្រុកត្បូងឃ្មុំដែលមាន១២ទីតាំងនិងមិនទាន់អាចបើកសាលារៀនឡើងវិញបាន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ គ្រាដែលខេត្តត្បូងឃ្មុំនៅតែបន្តផ្ទុះរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យផ្សារ ក៍ដូចជាទីតាំងមួយចំនួនបន្តបិទខ្ទប់ជាបន្តបន្ទាប់ ខណៈសាលារៀនក៏នៅមិនទាន់អាចបើកដំណើរការវិញផងដែរនាពេលនេះ។

ដើម្បីផ្តល់ការលើកទឹកចិត្ត និងការណែនាំវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយអភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ចុះពិនិត្យដោយផ្ទាល់ ទីតាំងដបិទខ្ទប់២កន្លែង នៅក្រុងសួង១កន្លែង និងក្នុងស្រុកត្បូងឃ្មុំ១កន្លែង។

ក្នុងឳកាសនោះលោកអភិបាលខេត្តបានសំណេះសំណាលលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងកំពុងឈរជើង១២គោលដៅ នៅ២ទីតាំងបិទខ្ទប់ខាងលើ សរុប៨៤នាក់ ដោយបានឧបត្ថម្ភ មី៦៥កេស ទឹកសុទ្ធ៣០កេស ម៉ាស២កេស អាកុល៣កាន និងថវិកាក្នុងម្នាក់២ម៉ឺនរៀល សរុប១,៦៨០,០០០រៀល។

លោក ជាម ច័ន្ទសោភ័ណ បានណែនាំ ក៍ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅបិទខ្ទប់នេះឲ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ លោកអភិបាលខេត្ត បន្តទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់ និងមាន ប្រសិទ្ធភាព នូវវិធានការ«៣កុំ-៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។

បន្ទាប់មកលោកជាម ច័ន្ទសោភ័ណ និងក្រុមការងារបន្តចុះពិនិត្យផ្លូវមួយខ្សែដែលខូចខាតដោយទឹកភ្លៀងជន់លិច ដើម្បីក្តាប់ពីទំហំខូចខាត ងាយស្រួលក្នុងការវាយតម្លៃលើការងារជួសជុលឡើងវិញ ក៏ដូចជាបន្តចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព មានផ្ទៃក្រឡា១៥ហិកតា ត្រៀមសម្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print