កងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកនិងនគរបាលស្រុកស្វាយទាបចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយភ្លើងឆេះផ្ទះ នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកនិងនគរបាលស្រុកស្វាយទាបនិងក្រុមការងារបានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយភ្លើងឆេះផ្ទះ  នៅចំណុចភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្ដាលមកពីផ្ទុះសេខ្សែភ្លើងខូចខាតទ្រព្យសម្បត្តិនិងសំភារះមួយចំនួនធំប៉ុន្តែមិនបង្កអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយទាបបានអោយដឹងថាការចុះរុះរើផ្ទះនៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ក្រោមការដឹកនាំលោក សឹង ប៉ន មេបញ្ជារការរងស្រុកនិងកំលាំងសមត្ថកិច្ចនគរបាលស្រុកនិងអាជ្ញាធរដែលពាក់ពន្ធ័ជាច្រើននាក់ ខណ:សមត្ថកិច្ចក៏ចូលរួមសោកស្ដាយចំពោះម្ចាស់ផ្ទះដែលបាត់បង់ទ្រព្យសម្បត្តិនិងសំភារះមួយចំនួនធំនេះពិតជាសំណាងហើយដែលមិនបង្កអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។

គួររំលឹកឡើងវិញថា មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់ចោមរោមមើល និងនាំគ្នាជួយដងទឹកជះពន្លត់បន្ទាប់ពីផ្ទះថ្មមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានបណ្ដាលឱ្យឆេះអស់ស្ទើរតែទាំងស្រុង ដែលគេសង្ស័យថាបណ្តាលមកពីទុស្សេខ្សែភ្លើង។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង១១និង៣០នាទីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ នៅចំណុចភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះហែម ប៊ុនថេត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ចំពោះសម្ភារខូចខាតរួមមាន៖
ផ្ទះមួយខ្នងមានទំហំ៦ម៉ែត្រគុណនិឹង៧ម៉ែត្រធ្វើពីថ្មក្រោមឈើលើ ប្រក់ហ្វុីប្រូសុីម៉ងត៍ បានខូចខាតទាំងស្រុង, ស្រូវ
ចំនួន៣៥បាវ, លុយខ្មែរចំនួន២លានរៀលនិង៣៤៧ដុល្លារអាមេរិក និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះមួយខ្នងនេះដែលសង់អំពីថ្មក្រោម ឈើលើ ប្រក់ហ្វុីប្រូសុីម៉ងត៍ បង្កឱ្យមានការភ្ញាក់ផ្អើលនិងនាំគ្នាជួយដងទឹកនិងបាញ់ទឹកពន្លត់ ប៉ុន្តែដោយសារភ្លើងឆេះឡើងពេញក្រមុំទៅហើយទើបមិនអាចគ្រប់គ្រងស្ថានការណ៍បាន បណ្ដាលឱ្យឆេះទាំងស្រុងតែម្ដង។

សមត្ថកិច្ចបានឱ្យដឹងថា ការឆេះនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើងមិនមានអ្នកដឹងនៅក្នុងផ្ទះ ទើបធ្វើឱ្យមានអគ្គិភ័យកើតឡើង ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print