មន្ទីរអប់រំខេត្តកណ្តាលរៀបចំកម្មវិធីប្រកួតកីឡាដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានរៀបចំឲ្យមានការប្រកួតកីឡាមហាជនជម្រើសជើងឯកទូទាំងខេត្តកណ្តាលចំនួន៤ប្រភេទកីឡាផ្សេងគ្នា ក្នុងន័យជំរុញឲ្យមានការចូលរួមលេងកីឡាពីយុវជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនិងចូលមកដល់នាថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ខាងមុខនេះ។

នៅព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦នេះ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយនិងកីឡាខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាមហាជនខេត្តកណ្ដាលនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ហេតុដូច្នេះហើយមន្ទីរអប់រំខេត្តកណ្ដាល បង្កើតនូវកម្មវិធីប្រកួតកីឡាចំនួន៤ប្រភេទផ្សេងគ្នា គឺបាល់ទាត់ បាល់ទះ អត្តពលកម្ម និងកីឡាករប៉េតង់។

លោកបានបន្តទៀតថា សម្រាប់ប្រភេទកីឡាបាល់ទាត់មានក្រុមចូលរួមរហូតដល់ទៅ២៨ក្រុម ហើយចាប់ឆ្នោតបែងចែកពូលចំនួន៨ ពីពូលA-G ប្រកួតតាមរូបមន្តវិលជុំជម្រុះក្នុងពូល យកតែក្រុមដែលមានពិន្ទុច្រើនជាងចំនួន២ក្រុម ដើម្បីបន្តប្រកួតនៅ១ភាគ៨ និង១ភាគ៤ព្រមទាំង វគ្គផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ស្ដេចគ្រុឌ បានយកឈ្នះក្រុមយុវជនខ្មែរអ៊ីស្លាមសាមគ្គី ៦-២ដែលលេងនៅលើកីឡដ្ឋានខេត្តកណ្តាល។ ក្នុងវគ្គជម្រុះវិលជុំក្នុងពូល«E» នៃកម្មវិធីប្រកួតកីឡាមហាជនជំរើសជើងឯកទូទាំងខេត្តកណ្តាល។

យោងតាមលទ្ធផលខាងលើនេះ ក្នុងពូល «E» ក្រុមនីមួយៗលេងបានចំនួន២ប្រកួតដូចគ្នា  ដោយក្រុមស្ដេចគ្រុឌ ស្ថិតនៅលេខរៀងនាំមុខគេ ដោយលេងឈ្នះ២ប្រកួតមាន៦ពិន្ទុ។ ក្រុមយុវជន៧មករា ឈរនៅលេខរៀងទី២មាន៦ពិន្ទុប៉ុន្តែចាញ់គ្រាប់ស្តេចគ្រុឌ រីឯក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាមន្ទីរ និងក្រុមខ្មែរអ៊ីស្លាមសាមគ្គី ស្ថិតនៅលេខរៀងចុងក្រោយគេមានម្នាក់២ពិន្ទុដូចគ្នា។

គួររំលឹកថា កម្មវិធីប្រកួតកីឡាមហាជនជំរើសជើងឯកទូទាំងខេត្តកណ្តាលនេះ គ្រោងបញ្ចប់នាថ្ងៃទី៥ខែមេសាឆ្នាំ២០១៦ខាងមុខ៕

12919468_469250209950962_814027310_o

12922181_469250219950961_294782689_o

ដោយ៖ សារីម

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print