ចិនចាប់ផ្ដើមស្រាវជ្រាវរឿងវ៉ាក់សាំងបង្ការរោគ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្កើត ក្រុមឯកទេសទទួលបន្ទុកស្រាវជ្រាវ ករណីផលិតចែកចាយវ៉ាក់សាំងបង្ការ រោគខុសច្បាប់ ។

ស្ថាប័នដែលត្រូវទទួលខុសត្រូវរួម មានមជ្ឈមណ្ឌលគ្រប់គ្រងត្រួតពិនិត្យ គុណភាពស្បៀងអាហារ និងឧសថគណៈ កម្មាធិការផែនការគ្រួសារ និងសុខា ភិបាលស្នងការប៉ូលិសនិងក្រសួងព័ត៌។ មាន។ ក្រៅពីនេះរដ្ឋាភិបាលចិនក៏បាន បង្កើតក្រុមពិសេសដើម្បីតាមដានសកម្ម ភាពស្រាវជ្រាវរបស់ក្រុមខាងលើផងដែរ ។

ក្រោយពីការរកឃើញលក់វ៉ាកសាំង ក្លែងក្លាយមកមន្ដ្រីទទួលខុសត្រូវបានរឹបអូសឱសថ២ម៉ឺនបន្ទះ និងចាប់ខ្លួនមនុស្ស ជាង១៣០នាក់។ ក្រៅពីនេះនៅមាន ក្រុមហ៊ុនឱសថចំនួន២៩និងមន្ទីរសុខា ភិបាល១៦កន្លែងសង្ស័យមានជាប់ពាក់ព័ន្ធនឹងអំពើទុច្ចរិតនេះ ។

សូមរំលឹកថា ប៉ូលិសខេត្ដShandong បានចាប់ខ្លួនមនុស្ស៣៧នាក់ពីបទផលិតវ៉ាក់សាំងក្លែងក្លាយមានតម្លៃជាង៩០ លានដុល្លារ។ ហេតុការណ៍ខាងលើបាន ធ្វើឱ្យមានសំណួរជាច្រើនកើតឡើងពី សុវត្ថិភាពវ៉ាក់សាំងនៅលើទីផ្សារឱសថស្ថានធំលំដាប់ទីពីរនៅលើពិភពលោក ។

កាលពីខែកុម្ភៈកន្លងទៅប៉ូលិសខេត្ដ Shandong បានចាប់ខ្លួនមនុស្ស២នាក់ ម្ដាយ និងកូនដោយចោទប្រកាន់ពីបទ រក្សាទុកវ៉ាក់សាំងខុសច្បាប់ និងហួស កាលបរិច្ឆេទប្រើប្រាស់មានតម្លៃសរុប រហូតដល់ទៅ៨៨លានដុល្លារអាមេរិក ដោយវ៉ាក់សាំងទាំងនោះបានលក់នៅជាង ២០ខេត្ដចាប់តាំងពីឆ្នាំ២០១១មក ។

សារព័ត៌មានចិនបានផ្សាយថា ប៉ូលិសកំពុងតែបើកការស្រាវជ្រាវទៅ លើក្រុមហ៊ុនឱសថចំនួន៣ក្នុងនោះមាន ក្រុមហ៊ុន Shandong Zhaoxin និង Bio Tech ដោយបានដកហូតលិខិតអនុញ្ញាត ហើយបង្ខំឱ្យផ្អាកសកម្មភាព ។

តាមលទ្ធផលស្រាវជ្រាវយ៉ាងហោចណាស់មានវ៉ាក់សាំងរហូតដល់ទៅ១២ ប្រភេទក្នុងនោះមានវ៉ាក់សាំងប្រឆាំងជំងឺ ស្វិតដៃជើង រលាកថ្លើម រលាកស្រោម ខួរជាដើម។ ក្រសួងត្រួតពិនិតឱសថ និងស្បៀងអាហារចិន CFDA បានបញ្ជាក់ ថា មានអ្នកលក់៩កន្លែងនៅ៦ខេត្ដដែល បានផ្ដល់របាយការណ៍ពីអ្នកទិញក្លែងក្លាយ។ CFDA បានស្នើដល់មន្ដ្រីនៅក្នុងតំបន់ ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែមីនា ត្រូវតែ រកឱ្យឃើញអ្នកដែលបានទិញវ៉ាក់សាំង ដើម្បីត្រួតពិនិត្យ ។

ក្រុមអ្នកស្រាវជ្រាវកំពុងតែស្វែងរក ប្រភពផលិតឧសថទាំងនោះ។ វ៉ាក់សាំង ទាំងនោះអាចប៉ះពាល់ដល់សុខភាពឬ ឈានដល់ការស្លាប់ទៀតផងដោយសារ តែការរក្សាទុកមិនត្រឹមត្រូវគ្មានគុណ ភាព។ក្រុមអ្នកស្រាវជ្រាវក៏កំពុងស្វែង រកថា តើវ៉ាក់សាំងនោះមានលក់ទៅ កាន់ប្រទេសណាខ្លះ? ៕

image

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print