ភ្នំពេញ, ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោកអធិការរង បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) ដែលមានជំងឺដុះដុំសាច់ក្នុងថ្លើម វះកាត់រួចហើយនៅប្រទេសថៃ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកនៅគេហដ្ឋាន ភូមិព្រែកតានុប ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ លោកអធិការ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ស្នងការជាលើកទី៣រួមមាន: ទឹកសុទ្ធ ០៤កេស ទឹកក្រូច ០២កេស មី ០១កេស ត្រីខកំប៉ុង ០២យូរ ទឹកត្រី ០១យួរ ទឹកស៉ីអ៉ីវ ០១យួរ ម៉ាស់ ០៤ប្រអប់ ជែល ០៤ដប អង្ករ ០១បាវ (៥០kg) និងថវិកា ១,០០០,០០០រៀល (មួយលានរៀល) ។
សូមបញ្ជាក់ថានេះជាលេីកទី៣ហេីយ ដែលលោកឧត្តមសេនីយ៍ស្នងការ បានផ្តល់ការឧបត្ថម្ភដល់លោក រស់ ហ៊ន ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ពេលនេះស្ថានភាពជំងឺរបស់គាត់បានធូរស្បេីយហេីយ និងវិលត្រឡប់មកធ្វេីការជូនអង្គភាព បម្រេីប្រជាពលរដ្ឋវិញក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ, សិលា