លោក ស ថេត ៖ មន្ត្រីគ្រប់រូបតែងតែទទួលបាននូវការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកស្នងការ​ នៅពេលមានជំងឺ​ និងជួបបញ្ហាផ្សេងៗ​

ចែករំលែក៖

ភ្នំពេញ, ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោកអធិការរង បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) ដែលមានជំងឺដុះដុំសាច់ក្នុងថ្លើម វះកាត់រួចហើយនៅប្រទេសថៃ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកនៅគេហដ្ឋាន ភូមិព្រែកតានុប ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ លោកអធិការ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ស្នងការជាលើកទី៣រួមមាន: ទឹកសុទ្ធ ០៤កេស ទឹកក្រូច ០២កេស មី ០១កេស ត្រីខកំប៉ុង ០២យូរ ទឹកត្រី ០១យួរ ទឹកស៉ីអ៉ីវ ០១យួរ ម៉ាស់ ០៤ប្រអប់ ជែល ០៤ដប អង្ករ ០១បាវ (៥០kg) និងថវិកា ១,០០០,០០០រៀល (មួយលានរៀល)​ ។

សូមបញ្ជាក់ថានេះជាលេីកទី៣​ហេីយ​ ដែលលោកឧត្តមសេនីយ៍ស្នងការ​ បានផ្តល់ការឧបត្ថម្ភដល់លោក​ រស់​ ហ៊ន​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ​ ពេលនេះស្ថានភាពជំងឺរបស់គាត់បានធូរស្បេីយហេីយ​ និងវិលត្រឡប់មកធ្វេីការជូនអង្គភាព​ បម្រេីប្រជាពលរដ្ឋវិញក្នុងពេលឆាប់ៗខាងមុខនេះ​៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print