ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ហើយ ដោយបានប្រគល់ឲ្យ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជំនាញជាន់ខ្ពស់សិក្សាបន្ថែមពីលទ្ធភាព ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារមានអាយុចាប់ពី ៣ ឆ្នាំ ដល់អាយុក្រោម៦ ឆ្នាំ ដែលមានចំនួនសរុបចំនួន ៩១៥,០៤៦នាក់ នៅទូទាំងប្រទេស។
នៅក្នុងសន្និសីទកាសែត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកណាដែលមិនបានចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ គឺនឹងមិនអនុញ្ញាតឲ្យធ្វើជាមគ្គុទេស ទេសចរណ៍នោះឡើយ ហើយសម្រាប់ភ្ញៀវទេសចរណ៍ណាចាក់វ៉ាក់សាំងរួច អាចមកទស្សនាកម្ពុជាបាន ដោយគ្រាន់តែធ្វើចត្តាឡីស័ក ៧ថ្ងៃ ក្នុងក្របខណ្ឌតំបន់ ឬខេត្តតែប៉ុណ្ណោះ។
លោកស្រី ហ៊ុន ម៉ាណា បានលើកឡើងថា, នាងខ្ញុំ និងគ្រួសារបាននាំកូនស្រីមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលមានអាយុចាប់ពីអាយុ ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាពរួចរាល់ហើយ ។ សូមពុកម៉ែ បងប្អូន ឣាណាព្យាបាលរបស់កុមារទាំងអស់ ជូនកូនៗទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាអោយបានគ្រប់ៗគ្នា ។
ដោយឡែក លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, យុទ្ធនាការជាតិ ចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ បានចាប់ផ្តើមហើយ
ថ្ងៃនេះ លោកតាបាននាំចៅៗមកចាក់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ហើយ ដោយបានប្រគល់ឲ្យ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជំនាញជាន់ខ្ពស់សិក្សាបន្ថែមពីលទ្ធភាព ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារមានអាយុចាប់ពី ៣ ឆ្នាំ ដល់អាយុក្រោម៦ ឆ្នាំ ដែលមានចំនួនសរុបចំនួន ៩១៥,០៤៦នាក់ នៅទូទាំងប្រទេស៕
ដោយ, សុខ ខេមរា