ច្បាប់សន្ដិសុខថ្មីរបស់ប្រទេសជប៉ុនគឺពឹងលើកម្លាំងខ្លួនឯងដោះស្រាយហេតុការណ៍

ចែករំលែក៖

នៅទីបំផុតច្បាប់សន្ដិសុខថ្មីដែលនាយករដ្ឋមន្ដ្រី ស៊ីនហ្សូ អាបេ បានលើក ឡើង ហើយត្រូវសភាបោះឆ្នោតអនុម័ត តាំងពីខែកញ្ញា ឆ្នាំ២០១៥មកនោះ ពេល នេះបានចូលជាធរមានហើយដោយនៅ ក្នុងច្បាប់ថ្មីនោះជប៉ុនពឹងលើកម្លាំងខ្លួន ឯងក្នុងការការពារសន្ដិសុខជាតិដូចកាលមុនសង្គ្រាមលោកលើកទី២កើតឡើង។ ហេតុផលបានធ្វើឱ្យជប៉ុនមានរដ្ឋធម្ម នុញ្ញសន្ដិភាពនិយមគឺផ្ដើមចេញពីរឿង រ៉ាវអតីតកាលពី៧០ឆ្នាំមុន ពោលគឺតាំង ពីជប៉ុនបានចាញ់សង្គ្រាមលោកលើកទី២ទល់នឹងអាមេរិក។ អាមេរិកដែលជាអ្នក ឈ្នះសង្គ្រាមបានបង្ខំជប៉ុនឱ្យបង្កើតរដ្ឋ ធម្មនុញ្ញមួយដាក់កំហិតឱ្យជប៉ុនមាន កម្លាំងទ័ពសម្រាប់ តែការពារខ្លួនគឺមិន ឱ្យចូលរួមជាមួយកម្លំាងទ័ពអន្ដរជាតិ នៅក្នុងតំបន់ឬមួយនៅក្នុងពិភពលោក នោះទេ។ គោលដៅរបស់អាមេរិកកាល ណោះគឺរារំាងទប់ស្កាត់ជប៉ុនកុំឱ្យអភិវឌ្ឍកម្លាំងយោធាឆ្ពោះទៅរកនយោបាយ យោធានិយម និងនយោបាយវាតទីនិយម ជាថ្មី។ លោក អាបេ បានចាប់ផ្ដើមរើ បម្រះដោយមិនចង់ទុកធម្មនុញ្ញសន្ដិភាព និយម និងបន្ដស្ថិតក្រោមការការពារពី អ្នកដទៃដូចសព្វថ្ងៃនេះទេ។ ចូរកុំភ្លេចថា ជាថ្នូរនឹងធម្មនុញ្ញសន្ដិភាពនិយមកាលពី៧០ឆ្នាំមុនអាមេរិកបានចេញមុខជាអ្នកការពារជប៉ុនប្រឈមនឹងសត្រូវពីក្រៅ។ តែសម្រាប់លោក អាបេ ពឹងពាក់លើអ្នក ដទៃវាមិនងាយស្រួលដូចពឹងលើខ្លួនឯង ទេ ។

ច្បាប់ថ្មីស្ដីពីវិស័យការពារជាតិបានចូលជាធរមានចាប់ពីថ្ងៃអង្គារ ទី២៩ ខែមីនានេះ។ ជាផ្លូវការច្បាប់ការពារ ជាតិថ្មីនេះនឹងអនុញ្ញាតឱ្យជប៉ុនអាច បញ្ជូនទាហានរបស់ខ្លួនទៅជួយកម្លាំង សម្ពន្ធមិត្ដនិងក៏អនុញ្ញាតឱ្យជប៉ុនអាច ពង្រីកបេសកកម្មរបស់ខ្លួននៅក្នុងក្រប ខ័ណ្ឌនៃបេសកកម្មរក្សាសន្ដិភាពរបស់ អង្គការសហប្រជាជាតិផងដែរ។ តែនៅ ចំពោះមុខច្បាប់ថ្មីមួយនេះបាននិងកំពុង បន្ដទទួលការប្រឆាំងយ៉ាងខ្លាំងនៅក្នុង ប្រទេសជប៉ុន ពិសេសពីសំណាក់ប្រជា ជនជប៉ុន ។

ការប្រឆាំងនឹងច្បាប់ថ្មីស្ដីពីវិស័យការ ពារជាតិបានកើតមានឡើងតាំងពីរដូវ ក្ដៅឆ្នាំ២០១៥ ហើយនៅចុងសបា្ដហ៍ កន្លងទៅនិងនៅយប់ថ្ងៃអង្គារ ទី២៩ ខែ មីនានេះ ក្រុមគណបក្សប្រឆាំង និងអ្នក សន្ដិភាពនិយមក៏បាននាគ្នាប្រឆាំងនឹង ច្បាប់នេះ។ តែសំឡេងប្រឆាំងនៅមិន អាចកាច់បំបាក់ឆន្ទៈរបស់លោកនាយករដ្ឋមន្ដ្រីជប៉ុនស៊ីនហ្សូ អាបេ បានឡើយ ហើយជាថ្មីម្ដងទៀតក្នុងថ្ងៃនេះលោក អាបេ បានចេញមុខធ្វើសន្និសីទកាសែត ដើម្បីបញ្ជាក់ពីហេតុលផលការពារជាតិដែលលោកបានបង្កើតឱ្យមានច្បាប់នេះ ឡើង ។

សូមជម្រាបជូនថា តាំងពីបានឡើង កាន់តំណែងនាយករដ្ឋមន្ដ្រីជាថ្មីក្នុងខែធ្នូឆ្នាំ២០១២ មកលោក អាបេ ដែលគេ ស្គាល់ថា ជាអ្នកជាតិនិយមម្នាក់បាន បង្ហាញពីបំណងរបស់លោកក្នុងការកែប្រែ ច្បាប់រដ្ឋធម្មនុញ្ញសន្ដិភាពនិយមរបស់ ជប៉ុនដែលបានអនុម័តតាំងពីក្រោយ សម័យសង្គ្រាមលោកលើកទី២កាលពី ៧០ឆ្នាំមុន។ លោក អាបេ ធ្លាប់បានប្រាប់ ឱ្យដឹងនៅក្នុងសារជូនពរឆ្នាំថ្មីឆ្នាំ២០១៤ពីគម្រោងធ្វើវិសោធនកម្មច្បាប់រដ្ឋ ធម្មនុញ្ញសន្ដិភាពនិយមរបស់ប្រទេសឱ្យបានមុនឆ្នាំ២០២០ ៕

da3df9ac-52dd-494c-896a-aad8d3055166

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print