​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​គេច​ច​ង្ហុ​ក​ ជ្រុល​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​២​គ្រឿង​ បណ្ដាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ ស្រាល​៦​នាក់​ ហើយ​បើក​គេចខ្លួន​បាត់​

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ បាន​បើក​លឿន​ហើយ​គេច​ពី​ច​ង្ហុ​កបាន​ជ្រុល​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង​ បណ្តាល​អោយ​មនុស្ស​រង​របួសធ្ងន់​ ស្រាល​៦​នាក់​ ហើយ​រថយន្ត​បាន​បន្ត​បើក​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ ។​

​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​ លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​ដូង​ងៀប​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​សាក្សី​ដែល​ឃើញ​និង​នៅ​កន្លែង​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​យុវជន​៦​នាក់​ជិះ​ម៉ូតូ​ឌ្រឹ​ម​សង់​សេរី​ឆ្នាំ​២០១៦​ ពីរ​គ្រឿង​ដោយ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​ 1FR​ 6315​ និង​មួយ​គ្រឿង​ទៀត​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 1H​ 2755​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ដួង​ងៀប​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​ចំណុច​កើត​ ហេតុ​ស្រាប់តែ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ព​ណ៍​ទឹកប្រាក់​មិន​ចាំ​ស្លាក​លេខ​ ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ហើយ​បាន​គេច​ច​ង្ហុ​ក​ក៏​ជ្រុល​បុក​រះ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បណ្តាល​អោយ​របួសធ្ងន់​២​នាក់​ និង​៤​នាក់​ទៀត​របួសស្រាល​ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ​។​ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បន្ត​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរ​ព​ទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​ត្រូ​បាន​មិត្ត​ដែល​របួសស្រាល​ហៅ​រ៉ឺ​មក​កង់​បី​ដឹក​ទៅ​ជួសជុល​ដោ​យ្លួ​ន​ឯង​ដោយ​មិនឃើញ​វត្តមាន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​នោះ​ទេ​ ៕​

IMG_6769

IMG_6768

IMG_6767

IMG_6770

...

ដោយ៖ ជី​ម​ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print