ភ្នាក់ងារកីឡាករ Ansu Fati និងក្លិប Barcelona ជួបគ្នាដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មី

ចែករំលែក៖

ការបន្តកុងត្រាថ្មីរបស់កីឡាករវ័យក្មេង Ansu Fati ជាមួយក្រុម Barcelona គឺកាន់តែខិតជិតមកដល់ហើយបន្ទាប់ពីភ្នាក់ងាររបស់តារាវ័យក្មេងរូបនេះលោក Jorge Mendes បានមកដល់ទីក្រុងបាសេឡូណាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិប។

កិច្ចប្រជុំលើកទី២ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីឯកភាពពីព័ត៌មានលម្អិត។ ថ្វីបើមានការរំជើបរំជួលនៅបាសេឡូណាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ Ansu Fati ដែលជាកីឡាករវ័យក្មេងនៅក្លិបនេះត្រូវបានកំណត់ឱ្យមានកិច្ចពិភាក្សាថ្មីបន្ថែមទៀត។

មានក្លិបមួយចំនួនទៀតចាប់អារម្មណ៍លើកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះដូចដែលលោក Mendes បានប្រាប់ឱ្យដឹង ប៉ុន្តែ Ansu Fati នៅតែឃើញអនាគតរបស់គាត់នៅក្លិបចាស់ដដែល។

ការទទួលបានអាវលេខ១០ដែលជាអតីតរបស់ Lionel Messi គឺជាកាយវិការនិមិត្តសញ្ញាដែលបង្ហាញថា រូបគេជាកីឡាករដ៏មានសក្តានុពលរបស់ក្រុមនេះនៅប៉ុន្មានឆ្នាំខាងមុខ ហើយវាគឺជា Ansu Fati មួយដែលទំនងជាមិនងាកចេញពីក្លិបឡើយ។

ខណៈដែលកីឡាករបាសេឡូណាមួយចំនួនត្រូវកាត់បន្ថយប្រាក់ខែរបស់ពួកគេដើម្បីឱ្យក្លិបអាចគោរពតាមប្រាក់ខែរបស់ La Liga វាជាករណីខុសគ្នា ជាពិសេសដោយសារប្រាក់ឈ្នួលដែលមានស្រាប់របស់គាត់មានកំរិតទាប។

ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ កីឡាករវ័យ១៨ឆ្នាំរូបនេះបានវិវត្តខ្លួនយ៉ាងខ្លាំងដោយក្លាយជាអ្នកគួរឲ្យចាប់អារម្មណ៍មុនពេលរងរបួសរយៈពេល១២ខែចុងក្រោយនេះ ៕ (រូបភាព ៖ MARCA) ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print