ភ្នំពេញ, ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសន្និសីទកាសែត នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានអះអាងថា , របបរាជានិយមនៅប្រទេសកម្ពុជាគឺ ស្ថិតស្ថេរជាអមតៈ ហើយក្រុមប្រឆាំងដែលចង់ផ្តួលរំលំរបបនេះ គឺមិនអាចទៅរួចនោះឡើយ ខណៈរដ្ឋធម្មនុញមិនអាចកែប្រែបាននោះទេ លើកលែងតែពួកក្បត់ជាតិទាំងនោះធ្វើរដ្ឋប្រហារយោធារំលាយរដ្ឋធម្មនុញ្ញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យក្រុមអគតិមួយចំនួនថា តែងតែបានជេរប្រមាថការដឹកនាំរបស់សម្តេចថា ជាការដឹកនាំកុម្មុយនីស្ត ប៉ុន្តែពួកទាំងនោះបានបង្ខំឲ្យរាជរដ្ឋាភិបាលធ្វើកុម្មុនីស្តទៅវិញ!
សូមបញ្ជាក់ថា, អ្វីជាមោទនភាពភាពរបស់ជនរួមជាតិ ត្រង់ថា, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី ២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជាចំនួន ៣លានដូស ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ ២០២១ នឹងមក ៣លានដូសទៀត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ក្រៅពីបញ្ជាទិញពីវ៉ាក់សាំងពីចិន រដ្ឋាភិបាលចិនក៏បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន ៣លានដូសផងដែរ តាមរយៈលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ដូចច្នេះ ក្នុងខែកញ្ញា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃ ទាំងការបញ្ជាទិញ និងជំនួយសរុបចំនួន ៩លានដូស។
សូមជម្រាបជូនថា, សូម្បីតែលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងលើកតម្កល់ផលប្រយោជន៍ជាតិជាធំ ។ អ្នកនយោបាយវ័យក្មេង តែមិនមែនក្មេងសេចក្តីតែងលើកឡើងថា, មិនថាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខសុវត្ថិភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកងកម្លាំង ព្រមទាំងក្រុមគ្រួសារ។ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលជានិច្ចកាល តែងនៅរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ស្ថានភាព។ សូមបងប្អូនកងកម្លាំងទាំងអស់ពង្រឹងស្មារតី ត្រៀមខ្លួនអោយរួចជាស្រេចដើម្បីបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមតាមដានរាល់បញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកថ្លែងថា, តាងនាមក្រុមការងារ ខ្ញុំសូមអរគុណដល់មន្រ្តីគ្រប់ជាន់ថ្នាកនៃខេត្តទាំងអស់ ជាពិសេសកងកម្លាំងរបស់យើងដែលបានត្រៀមខ្លួន បូជាកម្លាំងកាយចិត្ត ការពារសន្តិភាព សុខសុវត្ថិភាពសង្គម និងប្រជាជន។ សូមបងប្អូនកងកម្លាំងយើងទាំងអស់ ថែទាំសុខភាពឱ្យបានល្អដើម្បីត្រៀមខ្លួនចូលរួមគ្រប់កាលៈទេសៈទាំងអស់ ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ និងមាតុភូមិ៕
ដោយ, សិលា