ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឱ្យមនុស្ស​៤​នាក់​រង​របួសធ្ងន់​និងស្រាល​នៅ​ស្រុក​ថ្មគោល​

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​ ម៉ូតូ​២​គ្រឿង​បានបុក​គ្នា​ បណ្តាល​ឱ្យមនុស្ស​៤​នាក់​រង​របួសធ្ងន់​និងស្រាល​។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​៩និង​១៥​នាទីយប់​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២១​ ​លើ​ផ្លូវជាតិ​លេខ​៥៧B​ ​នៅចំណុច​ក្រុម​ទី​០៥​ ស្ថិត​ក្នុងភូមិ​ថ្មគោល​ត្បូង​ ឃុំ​តា​ពូ​ង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​

​លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បានឱ្យដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ HONDA BEAT​​ ស៊េរី​ឆ្នាំ២០១៩​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AL-6363​ បើកបរ​ដោយ​ឈ្មោះ​ នា​ ដា​នី​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ (​រង​របួសធ្ងន់​ មិន​ពាក់មួក​សុវត្ថិភាព​)​ និងមានអ្នករួម​ដំណើរម្នាក់​​ឈ្មោះ​ ខេ​ង​ សា​រ៉ែ​ម​ ភេទ​ស្រី​ អាយុ​ ៤១​ឆ្នាំ​ (​រង​របួសស្រាល​ មិន​ពាក់មួក​សុវត្ថិភាព​)​ អ្នក​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​កៀន​កែស​១​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​។ ចំណែកម៉ូតូ​ម្ខាងទៀតម៉ាក​ហុងដា​ឌ្រី​ម​ (HONDA-DREAM)​ ​ ព​ណ៌ខ្មៅ​ ស៊េរី​ឆ្នាំ២០១៤​ ពាក់ស្លាក​លេខ​ បាត់ដំបង​ 1A-9991​ បើកបរ​ដោយ​ឈ្មោះ​ បូ​ វិច្ឆិកា​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ (​រង​របួសស្រាល​)​ និងមានអ្នករួម​ដំណើរម្នាក់​ឈ្មោះ​ វើ​យ​ ស្រី​វិ​ន​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ (​រង​របួសស្រាល​)​ អ្នកទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ប៉ោយ​សំរោង​ ឃុំ​តា​ពូ​ង​ ស្រុក​ថ្មគោល​។​
​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ គឺ​ម៉ូតូ​HONDA BEAT​​ធ្វើ​ដំណើរ​ក្នុងទិសដៅពីជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ពេល​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ជាមួយម៉ូតូ​HONDA-DREAM​ ដែលបើក​ឆ្លងផ្លូវ​ក្នុង​ទិសដៅពី​លិចទៅ​កើត​ចំ​ផ្នែក​មុខ​ចំហៀង​ខាងឆ្វេង​តែ​ម្តង បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ៤នាក់រងរបួសធ្ងន់និងស្រាល​។​
ក្រោយកើតហេតុកម្លាំង​ជំនាញ​នគរបាល​ស្រុក​បាន​យក​រថយន្ត​សង្គ្រោះ​មកដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ថ្មគោល​ រួច​វាស់វែងយក​វត្ថុតាង​ម៉ូតូ​ទាំង២​គ្រឿង​ មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ រង់ចាំ​ធ្វើចំណាត់ការ​តាម​នីតិវិធី​ ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print