ចិនបានដាក់លិខិតចូលជាសមាជិក CPTPP

ចែករំលែក៖

នៅថ្ងៃទី១៦ ខែកញ្ញា ប្រទេសចិនបានដាក់ពាក្យស្នើសុំចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោកWang Wentao បានផ្ញើលិខិតស្នើសុំចូលជាសមាជិក CPTPP ទៅកាន់រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសនូវែលហ្សេឡង់លោក Damien O’Connor។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មចិន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនូវែលហ្សេឡង់ស្តីពីជំហានបន្ទាប់ពេលចិនដាក់លិខិតសុំចូលជាសមាជិក។ CPTPP បានចុះហត្ថលេខានៅឆ្នាំ២០១៨ ដែលមានប្រទេសចំនួន១១ចូលរួម ក្នុងនោះមានCanada, Mexico, Peru, Chile, New Zealand, Australia, Nhật Bản, Singapore, Brunei, Malaysia និង Việt Nam។ CPTPPគឺជាការផ្តួចផ្តើមឡើងដោយអតីតប្រធានាធិបតីអាមរិក បារ៉ាក់ អូបាម៉ា ជាយុទ្ធសាស្ត្រឆ្ពោះមកកាន់តំបន់អាស៊ី ។ ប៉ុន្តែត្រូវបានអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដកចេញវិញពេលលោកឡើងកាន់អំណាចនៅក្នុងឆ្នាំ២០១៧។ ការដែលចិនបានចូលរួមជាសមាជិក របស់ CPTPP គឺជាកម្លាំងជំរុញយ៉ាងធំធេងចំពោះចិនក្រោយប្រទេសនេះបានចុះហត្ថលេខាលើ សន្ធិសញ្ញាពាណិជ្ជកម្មសេរីជាមួយប្រទេសដែគូក្នុងតំបន់ (RCEP) ដែលមាន១៥ប្រទេសជាសមាជិក។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការដែលចិនចូលជាសមាជិក CPTPP គឺចង់បង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងវិស័យពាណិជ្ជកម្មជុំវិញពិភពលោក។ ក្នុងពេលនេះដែរ អង់គ្លេសនិងថៃក៏មានគម្រោងចូលជាសមាជិករបស់ CPTPP ផងដែរ៕ដោយ៖ធីរីណា

រូបថត៖Reuters.

...

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោកវ៉ាងវិនតាវ។ (រូបថត៖Reuters.)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print