បុគ្គលិកសុខាភិបាលបារាំង ប្រមាណ៣ពាន់នាក់ត្រូវបានបង្ខំឲ្យផ្អាកពីការងារ ដោយសារតែមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ សារព័ត៌មាន RTL របស់បារាំងបានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង Olivier Véran បានសម្រេចបញ្ឈរជើងបុគ្គលិកសុខាភិបាលដែលមិនព្រមចាក់វ៉ាក់សាំង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ការសម្រេចផ្អាកការងារនេះគ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ ហើយបុគ្គលិកសុខាភិបាលជាច្រើនរូបក្នុងចំណោម៣ពាន់នាក់បានសម្រេចទៅចាក់វ៉ាក់សាំងដើម្បីបានវិលត្រឡប់ទៅធ្វើការវិញ ។ ទន្ទឹមនឹងនោះ លោក Veran បានឱ្យដឹងថា បើទោះបីរងផលប៉ះពាល់ខ្លះដោយសារតែផ្អាកបុគ្គលិកសុខាភិបាល ប៉ុន្តែដើម្បីសុវត្ថិភាព គុណភាព ក្នុងពេលមើលថែអ្នកជំងឺ យើងចាំបាច់ត្រូវតែធ្វើបែបនេះ ។ សូមបញ្ជាក់ថា ការសម្រេចបង្ខំចាក់វ៉ាក់សាំងដល់បុគ្គលិកវិស័យសុខាភិបាលចំនួន២,៧លាននាក់នៅទូទាំងប្រទេសបារាំងគឺជារឿងចាំបាច់បំផុត ដើម្បីធានាសុវត្ថិភាព។ រដ្ឋាភិបាលបានទុកពេលឲ្យបុគ្គលិកសុខាភិបាលទៅចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១២ខែកក្កដា ដល់ថ្ងៃទី១៥ខែកញ្ញា។ ប៉ុន្តែផុតកំណត់ហើយនៅមានបុគ្គលិកសុខាភិបាលចំនួនជាង៣ពាន់នាក់ទៀតមិនទាន់ចាក់វ៉ាក់សាំង ។ មកទល់ពេលនេះ មានពលរដ្ឋបារាំងពេញវ័យរហូតដល់៩០%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវិីដ-១៩យ៉ាងតិចមួយដូស ។ ជាមួយគ្នានេះបារាំងក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារមានអាយុចាប់ពី១២ឆ្នាំឡើងទៅផងដែរ៕ដោយ៖ធីរីណា
បន្ថែមពីលើកម្លាំងគិលានុបដ្ឋាយិកានិងក្រុមពន្លត់អគ្គីភ័យបុគ្គលិកពេទ្យនៅប្រទេសបារាំងត្រូវទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ -១៩ ដើម្បីបន្តការងារ។ រូបថត៖France 24. ។
កាលពីខែមុនបុគ្គលិកពេទ្យនិងអ្នកពន្លត់អគ្គីភ័យជាច្រើននាក់បានរៀបចំការតវ៉ាដើម្បីតវ៉ាចំពោះការដាក់ពាក្យសុំ“ លិខិតឆ្លងដែនវ៉ាក់សាំង” ដោយរដ្ឋាភិបាលបារាំង។ រូបថត៖EPA.