លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំការងារចំបាច់បន្ទាន់មួយ

ចែករំលែក៖

លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំការងារចំបាច់បន្ទាន់មួយ

ខេត្ត​កំពង់ចាម​ ៖​ នៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការងារចំបាច់បន្ទាន់​លេី​បញ្ហាអ្នកគ្រប់អាយុចុះឈ្មោះបោះឆ្នោត​ ឬអ្នកកាន់អត្តសញ្ញាប័ណ្ណហួសសុពល​ភាព​ ខូចឬបាត់​ និងផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ និងបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិ​ ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​។
កិច្ចប្រជុំ​នេះដែរ​ មានការអញ្ជេីញចូលរួមពីលោកស្នងការរងទទួលផែនការងារធនធានមនុស្ស​, ផែនសេនាធិការ​, ផែនការិយាល័យសុខាភិបាល​, ផែនទទួលដឹកនាំការិយាល័យអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ,​ ទទួលដឹកនាំការិយាល័យគ្រប់គ្រងការស្នាក់នៅ​, លោកនាយការិយាល័យបុគ្គលិក​,បណ្ដុះបណ្ដាល​, អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ,គ្រប់គ្រងការស្នាក់នៅ​ ។
របៀប​វារៈ​នៃកិច្ចប្រជុំ​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានផ្តោតសំខាន់លេីបញ្ហាពីរចំណុចដូចជា​ ៖
១-រៀបចំដាក់ចេញនូវផែនការចុះអនុវត្តនិងផ្សព្វផ្សាយ​ ជំរុញប្រជាពលរដ្ឋ​ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត​ ឬអ្នកកាន់អត្តសញ្ញាប័ណ្ណហួសសុពលភាព​ ខូចឬបាត់​ មកធ្វេីអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា​ ។
២-ត្រៀមរៀបចំពិធីផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ និងបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិ​ ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ក្រោមការអនុវត្តយ៉ាងខ្ជប់ខ្ជួននូវវិធានសុខាភិបាល​ ​៕​

...

ដោយ​ ៖​ វណ្ណ:

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print