អ្នកលក់ប្រេងម៉ាស៊ីនដែលសមត្ថកិច្ចបញ្ជូនទៅតុលាការ ហើយជនជាតិអូស្ត្រាលីចូលដេកពេទ្យរឿងហិង្សាវ៉ៃគ្នាទៅវ៉ៃមកនោះ ពេលនេះត្រូវបានដោះលែងហើយ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចជំនាញបញ្ជូនអ្នកលក់ប្រេងម៉ាស៊ីនទៅតុលាការមក លោកសម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងបានសម្រេចដោះលែងជនដៃដល់រូបនេះឲ្យមានសេរីភាពវិញហើយ ។
ជនដៃដល់ដែលលោកសម ឫទ្ធីវាសនាដោះលែងនេះ ឈ្មោះ ចាន់ រីវង្ស ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ប្រេងម៉ាស៊ីន ស្នាក់នៅផ្ទះលេខ៥៦E0 ផ្លូវលេខ១០៩ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះក្នុងរឿងក្ដីហិង្សានេះ ឈ្មោះ  MiChael Anthony Davitt ជនជាតិអូស្រ្តាលី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់ផ្ទះលេខ៥៦អឺឌឺ ផ្លូវលេខ១០៩ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា ។

សមត្ថតកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករាឱ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីល្ងាចនៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាក់ស្តែងលើជនសង្ស័យឈ្មោះ ចាន់ រីវង្ស នៅកន្លែងលក់ និងប្តូរប្រេងម៉ាសុីន ដោយជនសង្ស័យ និងជនរងគ្រោះបានប្រើអំពើហឹង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ បែកក្បាលត្រូវនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងនិងសម្ភារដែលសមត្តកិច្ចចាប់យកពីជនសង្ស័យមានដែកទាញបិទទ្វារផ្ទះ១ ដែលជាមធ្យោបាយរបស់ជនសង្ស័យប្រើប្រាស់វាយទៅលើជនរងគ្រោះ ។
សមត្ថកិច្ចបន្តថា រឿងដែលបណ្តាលឲ្យកើតមានអំពើហិង្សានោះផ្តើមចេញពីជនរងគ្រោះមានផ្ទះនៅខាងលើ ហើយតែងតែយករថយន្តទៅចតមុខកន្លែងលក់ដូររបស់ជនសង្ស័យ ជាហេតុធ្វើប៉ះពាល់ដល់មុខរបររកស៊ី ទើបបានជាមានការឈ្លោះទាស់ទែងគ្នា ។ មានពេលខ្លះជនរងគ្រោះជាជនជាតិអូស្ត្រាលី បានយកសត្វឆ្កែទៅកាន់ឈរមុខកន្លែងគេលក់ដូរ ព្រមទាំងធ្វើកាយវិការដូចគេបាញ់ កាំភ្លើងដាក់ជនសង្ស័យរបៀបឌឺដង ធ្វើឲ្យជនសង្ស័យមានពេលខ្លះពិបាកនឹងទ្រាំចំពោះទង្វើប្រមាថនោះដែរ ។
ជុំវិញនៃរឿងរាវនេះ ទីបំផុតបានត្រឹមតែ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះទៅដេកគុក អស់៤៨ម៉ោងសិនមុននឹងតុលាការដោះលែងឱ្យមានសេរីភាពវិញ ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print