ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះភោជនីយដ្ឋានជីឌីខូចខាតទាំងស្រុងនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល៖ ភោជនីយដ្ឋានយីហោ ជី.ឌី មួយកន្លែងនៅស្រុកពញាឮ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះខូចខាតទាំងស្រង់ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១​ វេលាម៉ោង០៩និង២៨នាទី នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង​ ស្រុកពញាឮ​ ខេត្តកណ្ដាល​ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ភោជនីយដ្ឋានដែលត្រូវភ្លើងឆេះមានយីហោ ជី.ឌី​មានទំហំ២៧មx៥២ម​ (ខូចខាតទាំងស្រុង)។
ប្រភព​ដដែលបន្តថា បន្ទាប់កម្លាំងសមត្ថកិច្ចស្រុកពញាឮទទួលបានព័ត៌មានថា មានករណីអគ្គីភ័យឆាបឆេះភោជនីយដ្ឋាន ជី.ឌី.ភ្លាមនោះក៏ធ្វើការអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តអគ្គីភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៤គ្រឿង​ ប្រេីប្រាស់ទឹកអស់២២រថយន្ត ក្នុងនោះ៖ រថយន្ត​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ពញាឮ​ចំនួនៈ០១គ្រឿង,​រថយន្ត​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ ចំនួន០១គ្រឿង​
,​រថយន្ត​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់​ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ចំនួនៈ០១គ្រឿង,​រថយន្ត​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​ចំនួនៈ០១គ្រឿង​ ។ អគ្គីភ័យបានរលត់ទាំងស្រុង​នៅវេលាម៉ោង១០និង៥២នាទី ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។ មូលហេតុដែលបណ្ដាលឲ្យភោជនីយដ្ឋានជី ឌី ឆេះ​ គឺមកពីឆ្លងចរន្តអគ្គិសនី៕

...

ដោយ៖  ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print