​ស្រវឹងស្រា​បើករថយន្ត​លឿន​រេ​ចង្កូត​ពេញ​ផ្លូវ​បុក​រថយន្ត​ឡិច​ស៊ី​ស​LX470​ រង​ការ​ខូចខាត​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ឡើង​ជោកជាំ​ បាន​បើករថយន្ត​ព្រុស​ បុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​LX​ 470​ ត្រង់​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​1​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទន្លេបាសាក់​ តាម​បណ្ដោយ​ផ្លូវ​សុធារស​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​មន្ត្រី​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​ព្រូស​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2W-6133​ បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ​ ហើយ​បើក​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​ LX470​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2N-4427​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​ល្មម​ និង​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​នោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​រថយន្ត​ទាំង​២​ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង​ និង​យក​រថយន្ត​ទាំង​២គ្រឿង​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ រង​ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​ ៕​

IMG_6738

IMG_6751

IMG_6756

IMG_6757

ដោយ៖ ជី​ម​ ភា​រ៉ា​ ដង្កោ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print