រថយន្តហ៊ីយ៉ាន់ដាយបេីកបុកគូទរថយន្តឃ្លុបហើយជ្រុលឡេីងខឿនទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តហ៊ីយ៉ាន់ដាយស្ទូចសសរបេតុងបេីកលឿនពេកចាប់ហ្វ្រ័ងមិនជាប់បានជ្រុលទៅបុកគូទរថយន្តឃ្លុបហេីយរេចង្កូតទៅឡេីងសួនពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់ភ្លេីងឆេះ​រទេះ ខណ្ឌកំបូល​។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លុបពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AD-0561បើកតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុដោយសារមានរថយន្តបេីកឆ្លងផ្លូវក៏បង្អង់ល្បឿន ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកសសរថ្ម​ ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ3A- 5642 បើកមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុកគូទរថយន្តឃ្លុបបណ្តាលឱ្យរងការខូចខាតបន្តិចបន្តួច ហេីយរថយន្តហ៊ីយ៉ាន់ដាយមិនទាន់អស់ល្បឿនក៏បន្តទៅឡេីងលេីសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងបានទាក់ទងជំនាញមកស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖  សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print