កាលពីថ្ងៃទី១៦ខែកញ្ញា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៦១នាក់ស្ថិតនៅក្នុងខេត្តFujian ប្រទេសចិន។ តាមការប្រកាសរបស់មន្ត្រីសុខាភិបាលចិនបានបញ្ជាក់ថា នៅទីក្រុងXiamen មានករណីឆ្លង ៣១នាក់ និងនៅទីក្រុង Putian មានករណីឆ្លង២៨នាក់ និងនៅក្នុងទីក្រុងQuanzhou មានករណីឆ្លង ម្នាក់។ ជាមួយគ្នានេះដែរទីក្រុង Zhangzhou ក៏បានរកឃើញករណីឆ្លងកូវីដ-១៩ដំបូងបង្អស់។ ជាមួយនឹងចំនួនអ្នកឆ្លងថ្មីនេះធ្វើឲ្យទីក្រុង Putian មានករណីឆ្លងសរុបដល់ទៅ២៧០នាក់ហើយ ក្នុងនោះមានករណីវិជ្ជមានមិនមានរោគសញ្ញា៩នាក់។ មិនទាន់មានករណីស្លាប់ណាមួយដោយការឆ្លងកូវីដ-១៩ នោះឡើយ។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់និីមួយៗបានខិតខំទប់ស្កាត់ការឆ្លងរាលដាល ដោយរិឹតបន្តឹងការធ្វើដំណើររបស់ពលរដ្ឋ ក្នុងឱកាសឈប់សម្រាក៣ថ្ងៃ បុណ្យសែនព្រះខែចាប់ពីថ្ងៃទី១៩ខែកញ្ញា ក្រោយមកគឺការឈប់សម្រាកមួយសប្តាហ៍ក្នុងពិធីបុណ្យឯករាជ្យជាតិ ចាប់ពីថ្ងៃទី១ខែតុលា។ នៅក្នុងតំបន់ Tongan ក្នុងទីក្រុង Xiamen ដែលរកឃើញមួយករណី ក៏ចាប់ផ្តើមបិទនៅយប់ថ្ងៃទី ១៦ខែកញ្ញាដែរ ។ នៅក្នុងស្រុក Quangang ក៏បានអនុវត្តវិធានការបិទខ្ទប់តំបន់ដែលបានរកឃើញករណីឆ្លងកូវីដ-១៩ ផងដែរ ។ គិតត្រឹមថ្ងៃទី១៦ខែកញ្ញា ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានគ្រប់ចំនួនពីរដូសបានជាង១ពាន់នាក់ហើយ ស្មើនឹង៧០%នៃពលរដ្ឋសរុប នាំមុខអាមេរិក និងអឺរ៉ុប។ ប៉ុន្តែចិនមិនទាន់មានគម្រោងកាត់បន្ថយការ រឹតត្បិតនៅឡើយទេ ដោយបន្តគ្រប់គ្រងដោយភាពតានតឹងដដែល៕ដោយ៖ធីរីណា
ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួន ២ ដូសដល់ប្រជាជនជាង ១,០១ ពាន់លាននាក់។ រូបថត៖Reuters.