ភ្នំពេញ, នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាជម្រាបជូនលោកប្រធានមន្ទីរអប់រំ យុជន និងកីឡារាជធានីភ្នំពេញ
កម្មវត្ថុ៖ ការផ្អាកដំណើរការថ្នាក់រៀនជាបណ្តោះអាសន្ន ១៤ ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់។
យោង៖ – របាយការណ៍ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
–គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺ កូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកប្រធានជ្រាបថា៖ ដោយចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រសួងសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សា ដូចមានរាយឈ្មោះខាងក្រោម ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់៖
១. វិទ្យាល័យ ហ៊ុនសែន ពញាពន់ (ថ្នាក់ 98)
២.វិទ្យាល័យបឹងប្រិយ៍ (ថ្នាក់ 12A, 9CI, 9DI)
៣. វិទ្យាល័យបឹងធំ (ថ្នាក់ 7A2)
៤. វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 12CI, 12B2,12H2,9B1
៥. វិទ្យាល័យវត្តកោះ (ថ្នាក់ 7F)
ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវ:
១). រឹតត្បិតការចេញលេង និងបន្តពាក់ម៉ាស និងលាង ដៃជាប្រចាំ,
២),មិនអនុញ្ញាតឱ្យមានការទាក់ទង ពីសិស្សម្នាក់ៗ ទៅថ្នាក់១ ទៀត,
និង ៣) មិនអនុញ្ញាតឱ្យមានការជួបជុំ ឬ ប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀន។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូម លោកប្រធាន ជ្រាប និងមានចំណាត់ការបន្ត តាមការគួរ។
សូម លោកប្រធាន ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ ៕
ដោយ, សិលា